ព័ត៌មានទាន់ហេតុការណ៍៖

១៥ កុម្ភៈ អគ្គិភ័យឆាបឆេះពីរគោលដៅ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះអគ្គិភ័យបានឆាបឆេះពីរគោលដៅផ្សេងគ្នា ក្នុងថ្ងៃតែមួយ ខណៈប៉ុន្មានថ្ងៃនេះ ធាតុអាកាសក្ដៅខ្លាំង បណ្ដាលឲ្យរងការខូចខាតសម្ភារយ៉ាងច្រើនផងដែរ ប៉ុន្តែមិនបង្កការគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ ។

សេចក្ដីរាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅវេលាម៉ោង២ និង២០នាទី រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ នាង ម៉ូលី ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះអគ្គិភ័យឆាបឆេះមួយបានកើតឡើង ដែលគេសង្ស័យអាចបណ្ដាលមកពីទុះស្សេខែ្សភ្លើង ទើបឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ ១ខ្នង សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ទំហ៊ុំ ៨ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ១០ម៉ែត្រ អស់ទាំងស្រុង សម្ភារខូចខាតរួមមាន ២៥០,០០០០រៀល ៤៥០០ដុល្លារអាមេរិក និងផ្សេងៗទៀតទាំងស្រុង ករណីគ្រោះអគ្គិភ័យឆាបឆេះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមផងដែរ ។

ដោយឡែក៖ ប្រភពពីនគរបាលស្រុកក្រគរវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃដដែលនៅកន្លែងចិញ្ចឹមសត្វស្វា ស្ថិតក្នុងភូមិតាកែវក្រោម ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះអគ្គិភ័យឆាបឆេះមួយបានកើតឡើងផងដែរ ដែលគេសង្ស័យអាចបណ្ដាលមកពីអ្នកដុតគល់កញ្រ្ជាំង បង្កឲ្យរាលឆេះព្រៃនៅជាប់នឹងកន្លែងចិញ្ចឹមសត្វស្វា បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ក្នុងនោះប្រើប្រាសរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង បាញ់ទឹកអស់ចំនួន ១២សុីទ័ន ទើបគ្រប់គ្រងស្ថានភាពបាន។

ប្រភពព័ត៌មានគ្រោះអគ្គិភ័យឆាបឆេះទាំងពីករណីខាងលើ មន្ត្រីជំនាញអង្កភាពស្ថាប័នពាក់ព័ន្ធ ពិតជាបានត្រៀមខ្លួនហើយជាស្រាចក៍ពិតមែនសម្រាប់ជួយអន្តរាគមន៍ នៅពេលស្ថានភាពដែលបានកើតឡើង ប៉ុន្តែវាមិនអាចជួយបានទាំងស្រុងនោះទេ ដូច្នេះសំខាន់ពុកម៉ែបងប្អូនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះនេះជារដូវប្រាំធាតុអាកាសក្ដៅខ្លាំង៕ បុឹម ពិន


ចែករំលែក៖