ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្តីប្រពន្ធអត់មានកូន រៀបចំពិធីបង្កក់កូនគោផ្អើលពេញហ្វេសប៊ុក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រោយការបង្ហោះរូប ថត៣-៤សន្លឹកដែលម្ចាស់គណនីហ្វេស ប៊ុកមួយបានបង្ហោះគេឃើញរូបថតបង្ហាញពីរូបកូនគោពណ៌ខ្មៅនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមកគេឃើញមានអ្នកចែក រំលែកតៗគ្នាជាច្រើន ព្រមទាំងមានអ្នកសួរនាំពីរឿងរ៉ាវខាងលើនេះយ៉ាងច្រើនផុលផុស និងចង់ដឹងថា តើជារឿងពិតឬយ៉ាងណា ?

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ជួប ភក្តី បានផុសរូបថតបង្ហាញពីទិដ្ឋភាពរោង បង្កក់កូនគោដែលត្រូវបានរៀបចំលម្អពីមុខរោងដោយផ្កាភ្ញី ព្រមទាំងមានក្រាលកម្រាល ព្រំ និងរៀបចំតុយ៉ាងល្អស្អាតសម្រាប់ទទួល ភ្ញៀវចូលរួមពិសាភោជនាហារផងដែរ ។

ចំណែកឯលិខិតអញ្ជើញដែលមានខ្លឹម សារថា “សិរីសួស្តីពិធីខួបអាពាហ៍ពិពាហ៍និង បង្កក់កូនគោសូមគោរពអញ្ជើញថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅគេហដ្ឋានយើងខ្ញុំ ភូមិតាមាង ឃុំកោះ រកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម” ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជួប ភក្តី បានអះអាងថា ពិធីបង្កក់កូនគោនេះជារឿង ពិតដោយសារតែប្តីប្រពន្ធជាម្ចាស់គោនេះ ពួកគាត់មិនមានកូនទើបស្របពេលដែលពួកគាត់ប្រារឰខួបអាពាហ៍ពិពាហ៍ក៏សម្រេចធ្វើពិធីបង្កក់កូនគោពូជនេះតែម្តង ដោយ បញ្ជាក់ថា «គាត់អត់មានកូនទេដល់អ៊ីចឹង ហើយគាត់ធ្វើខួបអាពាហ៍ពិពាហ៍ ហើយ បង្កក់គោពូជហ្នឹងហ្មងទៅ» ។

ជាមួយនឹងការភ្ញាក់ផ្អើលចំពោះពិធីបង្កក់កូនគោខាងលើនេះក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលរួមបញ្ចញមតិក្នុង ន័យហួសចិត្ត និងលេងសើចថា «ពិធីបង្កក់ កូនគោ អ៊ីចឹងគួរតែហៅភ្ញៀវគោគ្នាឯងឱ្យ ចូលរួមទៅកុំហៅមនុស្ស»។ អ៊ីចឹងមិនបាច់ ដាក់ម្ហូបទេដាក់តែស្មៅឱ្យភ្ញៀវហូបទៅបានហើយ «គេចងស្មៅខ្ចី ពេលទៅញ៉ាំយក ម្នាក់មួយការុងទៅឱ្យហើយ» ។

តែយ៉ាងណាក្តីក៏មានអ្នកខ្លះបានលើក សរសើរថា គោ១ក្បាលនេះពិតជាមាន សំណាងខ្លាំងណាស់ដែលត្រូវម្ចាស់ ស្រលាញ់ប្រៀបបាននឹងកូន និងថែមទាំងរៀបចំពិធីបង្កក់សិរីឱ្យទៀតផង។ កូនគោ ១ក្បាលនេះ ពិតជាមានសំណាងធំណាស់ ដែលត្រូវម្ចាស់រៀបចំពិធីបង្កក់សិរីឱ្យប្រៀបបាននឹងពិធីបង្កក់កូន (មនុស្ស)ដែរដោយមានតាំងពីការអញ្ជើញភ្ញៀវចូលរួមនិងរៀបចំសង់រោងយ៉ាងល្អឆើតឆាយ ព្រមទាំង មានជួលតុចិនសម្រាប់ទទួលភ្ញៀវពិសាភោជនាហារយ៉ាងអធិកអធមទៀតផងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ជាពិសេស មានការបង្ហោះចែករំលែកផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក ៕ ហេង នរិន្ទ្រ


ចែករំលែក៖