ព័ត៌មានទាន់ហេតុការណ៍៖

៨គ្រាប់និង៨កាតកើតឡើងក្នុងការប្រកួតរវាង Real Madrid នឹងBetis

ចែករំលែក៖

ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញLa Liga រវាងក្រុមម្ចាស់ផ្ទះ Betis នឹងភ្ញៀវ Real Madrid បានធ្វើឲ្យអ្នកទស្សនារំភើប ជក់ចិត្តយ៉ាងខ្លាំងដោយសារ តែពួកគេអាចស៊ុតបាល់បញ្ចូលទីគ្នាបានរហូតដល់ទៅ៨គ្រាប់ ។

ក្រុមភ្ញៀវបាននាំមុខមុននៅនាទីទី១១ដោយកីឡាករ Marco Asensio បានតែតបញ្ចូលទីឲ្យ Real Madrid ១គ្រាប់មុនពេលដែល Aissa Mandi ទាត់តាមស្មើឲ្យម្ចាស់ផ្ទះនៅនាទីទី៣៣។ រំលង៤នាទីកីឡាករ Nacho Fernandez បានភ្លាត់ទាត់ចូលទីខ្លួនឯងធ្វើឲ្យ Bestis នាំមុខវិញ។

ចូលតង់ទីពីរ ប្រធានក្រុម Sergio Ramos តែតឲ្យ Real Madrid ស្មើនៅនាទីទី៥០ មុនពេល Asensio និង Ronaldo ថែមម្នាក់១គ្រាប់ឲ្យក្រុមយក្សអេស្ប៉ាញនាំមុខ ៤-២។ ការប្រកួតកាន់តែតានតឹងនៅពេល Sergio Leon ទាត់ឲ្យ Betis តាមពីក្រោយ ៤-៣ តែគ្រប់យ៉ាងត្រូវបញ្ចប់ដោយ Benzema ស៊ុតគ្រាប់បិទឆាកនាទី៩០។ ចប់ការប្រកួត Real Bestis ចាញ់ Real Madrid ៣-៥ ។

ក្នុងជំនួបនេះកីឡាករ៥រូបរបស់ក្លិប Real Madrid ទទួលបានកាតលឿងម្នាក់ៗមួយ ហើយម្ចាស់ផ្ទះក៏ទទួលបានកាតលឿងចំនួន៣ផងដែរ ។

ទោះបីជាទទួលបានជោគជ័យក៏ដោយក៏ក្រុម Real Madrid នៅតាមពីក្រោយក្រុម កំពូលតារាង Barcelona រហូតដល់ទៅ១៧ពិន្ទុ ៕ ដេវីត


ចែករំលែក៖