ព័ត៌មានទាន់ហេតុការណ៍៖

​បដិវត្តន៍គ្រប់រូបភាពដែលបានកើតឡើងនៅលើពិភពលោកនាពេលកន្លងមក

ចែករំលែក៖

១-បដិវត្តន៍ផ្កាការណេហ្ស៊ិន (Carnation Revolution) កើតឡើងក្នុងប្រទេសព័រទុយហ្គាល់ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃ ទី២៥ ខែមេសា ឆ្នាំ១៩៧៤ មនុស្សចូលរួមធ្វើ បដិវត្តន៍នេះ នាំគ្នាភ្ជាប់មកជាមួយនូវផ្កា ការណេហ្ស៊ិននេះ ។

២-បដិវត្តន៍ពណ៌លឿង (Yellow Revolution) កើតឡើងនៅក្នុងប្រទេសហ្វុីលីពីន ចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាបដិវត្តន៍ដែលគ្មានអំពើ ហិង្សា ដើម្បីប្រឆាំងលោកប្រធានាធិបតី Ferdinand Marcos។

៣-បដិវត្តន៍កំណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេសឆេកូស្លូវ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ ជាការផ្តួលរំលំរបបកុម្មុយនីស្តក្នុងប្រទេស ឆេកូស្លូវ៉ាគី ។

៤-បដិវត្តន៍ប៊ូលដូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេស យូហ្គោស្លាវី ចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់លោក Slobodan Milošević។

៥-បដិវត្តន៍ផ្កាកុលាប (Rose Revolution) កើតឡើងក្នុងប្រទេសហ្ស៊កហ៊្សី ចាប់​ផ្តើមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣ និង បញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០០៣ ឈានដល់ការទម្លាក់ លោក Eduard Shevardnadze។

៦-បដិវត្តន៍ពណ៌ទឹកក្រូច( Orange Revolution) កើតឡើងក្នុងប្រទេសអ៊ុយ ក្រែន ចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០០៥។ ការធ្វើបដិវត្តន៍នេះបាន កើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើស រើសប្រធានាធិបតី ឆ្នាំ២០០៤។

៧-បដិវត្តន៍ពណ៌ស្វាយ (Purple Revolution) កើតឡើងក្នុងប្រទេសអុីរ៉ាក់ ចាប់ ផ្តើម និងបញ្ចប់ទៅវិញនៅខែមករា ឆ្នាំ២០០៥ ។ ពណ៌នេះត្រូវបានប្រើប្រាស់ សំដៅទៅលើពណ៌ថ្នាំលើម្រាមដៃនៃអ្នកដែលបោះឆ្នោតរួចហើយ ។ អ្នកធ្វើបដិវត្តន៍ចង់បានការបោះឆ្នោតដោយគ្មានការ ក្លែងបន្លំ។

៨-បដិវត្តន៍ផ្កា ធូលីប (Tulip Revolution) កើតមានឡើងក្នុងប្រទេសកៀហ្ស៊ីស្ថានចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥។ បដិវត្តន៍នេះពេលខ្លះត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ ពណ៌ស៊ីជម្ពូផងដែរ។ វាជាបដិវត្តន៍ដែល បង្កអំពើហិង្សា និងកើតឡើងបន្ទាប់ពីការ មិនពេញចិត្តការបោះឆ្នោតសភាឆ្នាំ២០០៥ ។

៩-បដិវត្តន៍ដើមស៊ីដា (Cedar Revolution) កើតឡើងក្នុងប្រទេសលីបង់ ចាប់ ផ្តើមពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០០៥។ វាកើតឡើង បន្ទាប់ពីការធ្វើឃាតទៅលើមេដឹកនាំបក្សប្រឆាំងលោក Rafik Hariri ក្នុងឆ្នាំ២០០៥ និងជាការទាមទារឱ្យស៊ីរីបញ្ឈប់ការឈ្លាន ពានទៅលើប្រទេស លីបង់។

១០-បដិវត្តន៍ពណ៌ខៀវ (Blue Revolution) កើតឡើងក្នុងប្រទេសគុយវែ៉ត ក្នុង​ខ​ែ មីនា ឆ្នាំ២០០៥។ វាជាការទាមទារឱ្យស្ត្រីមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត។

១១-បដិវត្តន៍ ខោខូវប៊យ (Jeans Revolution) កើតឡើងក្នុងប្រទេស បេឡារូស ចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៦។ ក្នុងបាតុកម្ម នេះ មនុស្សនាំគ្នា ស្លៀកខោខូវប៊យ ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Alexander Lukashenko។

១២-បដិវត្តន៍រមៀត (Saffron Revolution) កើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧។ វាត្រូវបាន ដាក់ឈ្មោះថា បដិវត្តន៍រមៀតដោយសារ ព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បីប្រឆាំង នឹងរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។

១៣-បដិវត្តន៍ទំពាំងបាយជូរ (Grape Revolution) កើតឡើងក្នុងប្រទេសម៉ុល ដាវី ចាប់ផ្តើមពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ ឈ្មោះ នៃបដិវត្តន៍នេះ ដោយសារប្រទេស ម៉ុលដាវី សម្បូរចម្ការទំពាំងបាយជូរ។

១៤-បដិវត្តន៍ពណ៌បៃតង (Green Revolution) កើតឡើងក្នុងប្រទេសអុីរ៉ង់ កើត ឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ជាការធ្វើបដិវត្តន៍ដើម្បីប្រឆាំងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងប្រទេសអុីរ៉ង់ ក្នុងឆ្នាំ២០០៩។

១៥-បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសទុយណេស៊ី ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីបណ្តេញលោក Ben Ali ចេញពី តំណែង។

១៦-បដិវត្តន៍ផ្កាឈូក (Lotus Revolution) កើតឡើងក្នុងប្រទេសអេហ្ស៊ីប កើត​ឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ផ្កា​ឈូកត្រូវបានគេដឹងថា ជាតំណាងឱ្យការ​រស់ឡើងវិញជាជីវិត និងព្រះអាទិត្យសម្រាប់ប្រទេសអេហ្ស៊ីបបុរាណ។

១៧-បដិវត្តន៍ ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសចិនចាប់ ផ្តើម​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។ ការធ្វើ​បដិវត្តន៍ ផ្កាម្លិះត្រូវបានលេចឡើងជាលើកដំបូងនៅក្នុងគេហទំព័រ Boxun.com។ បាតុកម្មនេះកាន់តែលេចឡើងច្បាស់បន្ទាប់ពីការបិទប្រព័ន្ធអ៊ីនធើណេត ដែលផ្តល់ការស្រាវជ្រាវអំពីផ្កាម្លិះ។

១៨-បដិវត្តន៍ចម្រុះពណ៌ (Colorful Revolution) កើតឡើងក្នុងប្រទេស ម៉ាសេដូន ចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ ចម្រុះពណ៌ ដោយសារក្រុមបាតុករគប់បាល់លាបដោយថ្នាំចម្រុះពណ៌ទៅលើ អគាររដ្ឋាភិបាល។ បដិវត្តន៍នេះធ្វើឡើង ដើម្បីប្រឆាំងនឹងប្រធានាធិបតី Gjorge Ivanov និងរដ្ឋាភិបាល ម៉ាសេដូនី៕


ចែករំលែក៖