ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​សង្ស័យស្រវឹងខួបម្នាក់ចងកសម្លាប់ខ្លួននៅជង្រុកស្រូវ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅជង្រុកស្រូវ បង្កការភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យធ្វើកោសល្យវិច័យកាលពី​វេលាម៉ោង៦ព្រឹក ថ្ងៃ​ទី​៣ ខែសីហាឆ្នាំ​២០១៧ ភូមិសម្លរឆៅ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលថា នគរបាលស្រុក សហការជាមួយនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យ ដែលជនរងគ្រោះឈ្មោះ អ៊ឹម ឡាក់ ភេទប្រុស អាយុ ៦៦ ឆ្នាំ មុខរបរកសិក ភូមិសម្លរឆៅ ឃុំចន្ត្រី ស្រុករមាសហែក។

សាកសពរួចមិនឃើញស្លាកស្នាមជាពើឃាដកម្មអ្វីនោះទេ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយចងក​និងអាវយឺតពណ៌សក្រោមផ្ទះដាក់ជង្រុកស្រូវប្រាកដ​មែន។ អ្នកភូមិប្រាប់សមត្ថកិច្ចថា បុរសខាងលើផឹកស្រាយូរឆ្នាំមកហើយ តែមិនដែលកើតជម្លោះជាមួយគ្រួសារនោះទេ ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែគិតខ្លីបញ្ចប់ជីវិតបែបនេះ ។

សាកសព​​ត្រូវសមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖