ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទបុកជាមួយម៉ូតូស្លាប់ និងរបួស៤នាក់នៅបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមប្រភពសមត្ថកិច្ចប៉ូលីស​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង៣នាក់​ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត និង​ម៉ូតូ នា​រសៀល ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ដែល​បង្កដោយ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ​ពាក់​ស្លាក​លេខ ០២-៤៧៣៨ អ្នកបើកបរ​បាន​រត់​គេចខ្លួន។ រថយន្ត​បាន​បុក​អ្នកជិះ​ម៉ូតូ​ដែល​ឌុប​គ្នា៤នាក់​ទាំង​កំរោល​ពេលដែល​អ្នកជិះ​ម៉ូតូ​ព្យាយាម​ជិះ​បត់​ឆ្វេង​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង​តែម្ដង។

ជនរងគ្រោះ​ទាំង៤នាក់​មាន ១-ឈ្មោះ គឿន រ័ត្ន ភេទ​ស្រី អាយុ៣៧ឆ្នាំ ស្លាប់ ២-ឈ្មោះ ជ័យ ជា ភេទ​ស្រី អាយុ១១ឆ្នាំ របួសធ្ងន់ ៣-ឈ្មោះ ស៊ុន ណែ​ត ភេទ​ស្រី អាយុ១៨ឆ្នាំ របួសធ្ងន់ និង៤-ឈ្មោះ ស៊ុន លី​តា ភេទ​ស្រី​អាយុ៤ឆ្នាំ របួសធ្ងន់។ ទាំង៤នាក់​រស់នៅ​ភូមិ​និគម​ន៍ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន។

បើតាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ម្ចាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ បាន​រត់គេចខ្លួន​ចោល​រថយន្ត​៕


ចែករំលែក៖