ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបក្រុមសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀន៣នាក់

ខេត្តកំពង់ស្ពឺៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្តាស់ថ្នាំញៀន៣នាក់ដកហូតថ្នាំញៀនបានចំនួន៩កញ្ចប់ ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិស្នោទី១ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ជនសង្ស័យមាន

១. ឈ្មោះ ខុន សុខឿន ភេទ ប្រុស អសយុ ៣១ឆ្នាំនៅភូមិស្នោទី១ សង្កាត់ រការធំ ក្រុងច្បារមន

២. ឈ្មោះ មាស ចាន់ណសរ៉ា ប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ចំបក់ ឃុំវល្លិស ស្រុកសំរោងទង

៣. ឈ្មោះថន ថ្លោក ប្រុសអាយុ២៥ឆ្នាំ នៅភូមិទ្រា ឃុំ ព្នាយ ស្រុកសំរោងទង កំពង់ស្ពឺ ។

លោកវរសេនីយ៍ទោអ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ថា កំលាំងនគរបាលក្រុងច្បារមនបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍រការធំ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៣នាក់ ។

ក្រុមជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចរបស់លោកតាមដានជាយូរមកហើយ រហូតមុនពេលឃាត់ខ្លួនពួកគេកំពុងធ្បើសកម្មភាពក៏បង្ក្រាបតែម្តង ។

លោកអធិការបន្តថា ជាលទ្ឋផល សមត្ថកិច្ចរបស់លោកដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តូច និងសំភារៈបម្រើការជក់មួយចំនួនទៀត ។ ពេលនេះជំនាញប្រឆាំងគ្រឿងញៀនកំពុងតែបើកកាតស៊ើបអង្កេតរកមេក្លោង ដែលជាអ្នកប្រគល់ថ្នាំញៀនមកអោយពួកគេយកមកធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់នេះ ។

មន្ត្រីនគរបាលមួយរូបបានបង្នើបថា ក្រុមជនសង្សួហាក់មានការរឹងរូសមិនព្រមសហការផ្តល់ចម្លើយសារភាពទាល់តែសោះ គឺគេមានគំនិតលាក់បាំងមេក្លោងរបស់គេ មិនអោយសមត្ថកិច្ចដឹងសោះឡើយ។ទោះជាបែបនេះក្តីក៏សមត្ថកិច្ចមិនបាក់ទឹកចិត្ហក្នុងការបន្តនីតិវិធីសួរចម្លើយដែរគឺធ្វើយ៉ាងណាអោយពួកគេព្រមឆ្លើយសារភាពពីសកម្មភាពមេក្លោងរបស់ពួកគេដើម្បីឈានដល់ការចាប់ខ្កួនយកមកផ្តន្ទាទោស ។

បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សេនាស័ក្តិ

der (2)

der

der (1)