ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ១២៥ពន្លះហុងដាវ៉េវលាន់ដូចរន្ទះ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសបែកក្បាល ហូរឈាមសន្លប់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពន្លះគ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅមានឈ្មោះហ៊ុន ដារ៉ូ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបបុគ្គលិកកាស៊ីណូ មានទីលំនៅផ្ទះលេខ១៧១៤ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ។

រីឯភាគីម៉ូតូហុងដា វ៉េវ មានឈ្មោះ ហាង យ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CY-០៣៩៣ដោយធ្វើដំណើរពីកើតទៅលិច លើផ្លូវជាតិលេខ១ លុះមកដល់ចំណុចខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាក Wave ពណ៌ស ពាក់ផ្លាកលេខវៀតណាម ៧០-D១ ៣២៧.៧៣ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបញ្រាសគ្នាក៏បុកពេញទំហឹងតែម្ដង ។

ក្រោយមក ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានឈប់មើល និងរាយការណ៍មកនគរបាលមូលដ្ឋាន បញ្ជួនទៅព្យាបាលនៅព្យាបាលនៅមន្ទីរពេទ្យ ផាកសុខភាព២ក្រុងបាវិត ។

ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកបង្កហេតុមុន។ រីឯមធ្យោបាយម៉ូតូទាំង២គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿង តាមច្បាប់ ៕ យឹម សុថាន

ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖