ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើៈ ដាច់សិលនឹងអាចៅបង្ហាញហ្វេសប៊ុកទាំងព្រឹក

បើកភ្នែកឡើងមិនទាន់លប់មុខទេ ខ្ញុំដុតធូប៣សរសៃបម្រុងថ្វាយបង្គំព្រះ តែមិនទាន់ដោតធូបស្រួល បួលផង ស្រាប់តែអាចៅអាយុ១០ឆ្នាំ ហុចទូរស័ព្ទដៃមកឲ្យខ្ញុំ ហើយវានិយាយថា តាតា! កុំទាន់សូត្រធម៌តាមើលចំណីភ្នែកនេះសិនទៅ ! ខ្ញុំយកដៃញីភ្នែករួចយកទូរសព័្ទពីដៃចៅមើលក្នុងទូរស័ព្ទ ។ ចុម ! ខ្ញុំលាន់មាត់ ទាំងមិនដឹងខ្លួន ព្រោះអាចៅបើកហ្វេសប៊ុកឃើញមាន យុវជន យុវនារីមួយក្រុមមានអាយុស្របាលៗគ្នាក្នុងខ្ទង់២០ឆ្នាំ ស្លៀកខ្លី ស្លៀកវែង ខ្លះស្លៀកខោរហែកកំពុងនាំគ្នារាំលោតកញ្ឆេងលេចលើ លេចក្រោមបង្ហាញលីអូ ប្រកាច់ប្រកិនលើឆាកដូចមនុស្សឆ្កួតទៅទៅតាមចង្វាក់បទញាក់យ៉ាងកក្រើក។

ខ្ញុំទាញវ៉ែនតាទម្លាក់ចុះពីច្រមុះ រួចសួរអាចៅថា « គេធ្វើអីនឹងចៅ? អាចៅចាប់ទាញទូរស័ព្ទពីដៃខ្ញុំ រួចវាអានអក្សរនៅក្នុងហ្វេសប៊ុកឲ្យខ្ញុំស្តាប់ថា « នេះគឺជាក្រុមរាំរបស់កញ្ញាទេព បូព្រឹក្សបង្ហាញទេពកោសល្យរាំ នៅ សាលាសន្ធរម៉ុកនាពេលថ្មីៗនេះដើម្បីឲ្យសិស្សានុសិស្សទស្សនាកម្សាន្ត »

គ្រាន់តែអាចៅប្រាប់ដូច្នេះភ្លាម ខ្ញុំយកដៃទះថ្ងាសវាចងផ្ងារក្រោយហើយលាន់មាត់ថា « វាមិនដែលអា ណាយកវប្បធម៌ពាលាអាវាសែមកបណ្តុះក្នុងថ្នាលសាលារៀនអីចឹងទេចៅ ឯងមើលច្រឡំទេដឹង ! នេះជាការសម្តែងនៅស្រុកគេទេដឹង?

NKD-36x6_outline

អាចៅខ្ញុំវាមិនស្តី វាធ្វើមុខក្រញ៉ូវដាក់ខ្ញុំព្រោះខឹងខ្ញុំទះថ្ងាសវាចង់ដួលផ្ងារក្រោយ។ វាស្រែកវ៉ាសរួច ទន្រ្ទាំជើងសឹងបាក់រនាបដើរចេញពីខ្ញុំ ដោយរអ៊ូថា « ដូចឆ្កួតចឹងតា ខំបើកហ្វ៊េសប៊ុកឲ្យមើលកម្សាន្តចង់ងាប់ បែរជាមកទះក្បាលខ្ញុំចង់ដួល ? អាចៅដើរចេញទៅបាត់ភ្លេចទាំងយកទូរស័ព្ទទៅជាមួយ ។ ខ្ញុំមិនអស់ចិត្ត ទាញទូរស័ព្ទមកមើលក្នុងហ្វេសប៊ុកម្តងទៀត ទើបដឹងថា អាចៅវាប្រាប់មិនខុសមែន ។ ខ្ញុំឃើញមហាជនជាច្រើន បានសរសេរដែលគេហៅតាមភាសាអង់គ្លេសថា( ខំមិន)ស្អីគេនោះបានរិះគន់ចំពោះទង្វើមិនគាប្បីទាំងនេះ ដោយខ្លះនិយាយថា «សុំសរសើរលោកនាយកសាលាសន្ធរម៉ុក» ខ្លះថា «ចប់ហើយកូនខ្មែរឲ្យតែបែបនឹង! » ខ្លះថា «ថ្នាលបណ្តុះចំណេះមិនគួរមិនគួរយកអ្នកសិល្បៈខ្មែរមិនចំខ្មែរសម្តែងឲ្យកូនសិស្សមើលទេ» ខ្លះថា « នាង ទេព បូព្រឹក្ស បែកស្លុយហើយ! ការសម្តែងបែបនេះអាចធ្វើបាននៅក្នុងកម្មវិធីទូរទស្សន៍ ការប្រគំតន្ត្រីតាមសួនកម្សាន្ត ឬ ក្នុងក្លឹប មិនមែន មកបែកស្លុយសម្តែងក្នុងទីធ្លាសាលារៀនបែបនេះទេ »ខ្លះទៀតថា «ក្រសួងវប្បធម៌កុំដេកលក់ គួរពិនិត្យមើលផង »… ។ ល។

សម្រាប់ខ្ញុំវិញ ខ្ញុំគិតថា ពិតជាជ្រុលពេកហើយ ខណៈដែលចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់គួរ ណាស់នាំគ្នាលេងល្បែងប្រជាប្រិយ រាំច្រៀងតាមប្រពៃណីខ្មែរ មិនគួរនាំគ្នាភ្លើតភ្លើននឹងវប្បធម៌បរទេសយ៉ាង នេះទេ។ គួរដឹងថា អក្សរសាស្រ្ត និងវប្បធម៌រលត់ ជាតិរលាយ ឈប់សាបព្រោះវប្បធម៌ពាលាអាវាសែបែបនេះទៅ។ មិនគួរណាខ្ញុំដាច់សិលទាំងព្រឹកដោយសារអាចៅសោះ ៕ អាចារ្យល្ងីល្ងើ