ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបើកលឿនបុកគ្នានៅផ្លូវកែង រងការខូចខាតទាំងសងខាង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាបន្តបន្ទាប់វិលជុំ បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានរងរបយសដល់មនុស្សណាម្នាក់ កាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតួយ៉ូតា កាមរីឆ្លាមមួយគ្រឿង និងកាមរីបាឡែនមួយគ្រឿងទៀត បើកបរក្នុងទិសដៅស្របទិសគ្នាតាមបណ្តោយផ្លូវលេខ ៣៣៧ ពីលិចទៅកើតទន្ទឹមគ្នា។ លុះមកដល់ចំណុចផ្លូវលេខ៥២៨ រថយន្តកាមរីឆ្លាម បត់ឆ្វេងបំណងចូលទៅផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តម៉ាកតូយ៉ាតា វីហ្គូ ពណ៌ខ្មៅមួយគ្រឿងទៀត បើកបរក្នុងទិសដៅពីត្បូងជើង ក្នុងល្បឿនលឿនគួរសម មកកាត់ពីមុខរថយន្តទាំង២គ្រឿង ធ្វើឲ្យរថយន្តកាមរីឆ្លាមចាប់ហ្រ្វាំងមិនទាន់ ក៏បុកចំចំហៀងគូទរថយន្តវីហ្គោខាងក្រោយ បណ្តាលឲ្យប៉ើងបត់ក្បាលរថយន្តវីហ្គូ ទៅប៉ះជាមួយនិងរថយន្តកាមរីបាឡែន បណ្តាលឲ្យខូចខាតទាំង៣គ្រឿងតែម្តង ។

NKD-36x6_outline

ក្រោយកើតហេតុ អ្នកបើករថយន្តទាំង៣គ្រឿង បានជជែកគ្នារកត្រូវរៀងៗខ្លួនតែក្រោយមកសមត្ថកិច្ចមូលដ្ឋានទៅដល់ជួយសម្រួលឲ្យរថយន្តបង្កម៉ាកតូយ៉ូ តាកាមរីឆ្លាម សងការខូចខាតដល់រថយន្តរងគ្រោះទាំងទាំងពីរគ្រឿង៕ ប្រាថ្នា