ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន សែន ជូនជនរួមជាតិទាក់ទងជាមួយមោទនភាពជាតិដែល តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិទាក់ទងជាមួយមោទនភាពជាតិដែល តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ។

តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ កាលពីព្រលប់ថ្ងៃទី៩ ខែកក្កដា បានថ្លែងថា៖ «ខ្ញុំព្រះករុណាខ្ញុំ ចេញសារជូនជនរួមជាតិទាក់ទងជាមួយមោទនភាពជាតិដែល (តំបន់ប្រាសាទសំបូរព្រៃគុក) ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧កន្លងទៅនេះ។

សម្បត្តិរួម សប្បាយរួម សូមបងប្អូន ជនរួមជាតិចូលរួមអបអរសាទរនៅម៉ោង១០ព្រឹក ថ្ងៃ១០ ខែ កក្កដា២០១៧ ស្អែកនេះដូចមាននៅក្នុងសារជូនជនរួមជាតិស្រាប់។

សម្រាប់ការលើកឡើងពីជនពាលថាតើ ហ៊ុន សែន កំពុងនៅឯណានិងកូនជនក្បត់ជាតិព្រមទាំងបក្សពួកលើកឡើងប៉ុន្មានថ្ងៃនេះ ខ្ញុំ នឹងជំរាបនៅថ្ងែស្អែកដើម្បីទុកថ្ងៃនេះសប្បាយរីករាយសិន»៕

NKD-36x6_outline