ព័ត៌មានទាន់ហេតុការណ៍៖

តើមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ពិនិត្យហាងកាហ្វេ THE THIRD PLACE COFFEE ដែរទេ?

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហាងកាហ្វេមួយកន្លែង ដែលកំពុងតែបើកដំណើរការ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន យីហោ ឈ្មោះ THE THIRD PLACE COFFEE កំពុងតែប្រព្រឹត្តផ្ទុយពីច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា និងពុំមានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ទីរពាណិជ្ជកម្មនោះឡើយ ខណៈ ពេលដែលហាងនេះ បើកលក់ជាង៦ខែមកហើយ ដោយប្រើប្រាស់អក្សរបរទេសទាំងស្រុង ពុំមានអក្សរខ្មែរ សូម្បីតែមួយតួរ ។

ជាក់ស្តែងប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ និងក្រុមអជីវករ បានលាន់មាត់ថា លោកពុំយល់សោះហេតុអ្វី​បានជាអាជ្ញាធរ អនុញ្ញាតិឲ្យ ហាងកាហ្វេមួយនេះប្រើប្រាស់អក្សរបរទេស ទាំងស្រុង ដោយពុំមានអក្សរខ្មែរ បន្តិចឡើយ ដោយសារតែកន្លងមក ពួកគាត់បានឃើញតាម បណ្តាហាងផ្សេងៗ មានអក្សរខ្មែរផង និងអក្សរ បទេសផង សម្រាប់ពួកគាត់មិនដឹងថា ហាងនេះគេហៅហាងអ្វីនោះទេ ព្រោះកំរិតវិជ្ជានៅទន់ខ្សោយ ទើប​សំណូមពរឲ្យ ម្ចាស់ហាង ធ្វើការកែសម្រួលស្លាកយីហោ ដើម្បីឲ្យកូនខ្មែរបានស្គាល់ផង។

ដោយឡែកបើកផ្អែកទៅលើ ការអនុញ្ញាតិច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា ហាង រមណីយដ្ឋាន ភោជនី​យដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងស្ថានបំរើសេវាកម្មទេសចរណ៍ ត្រូវដាក់អក្សខ្មែរធំៗនៅពីលើអក្ស​បរទេស និងមិនអនុញាតិឲ្យដាក់អក្សរបរទេសទាំងស្រុងនោះឡើយ ហើយក៏មិនអោយអក្សខ្មែរ នៅពីក្រោម អក្សបរទេសដែរ ការកាណែនាំបែបនេះ គឺជាគោលបំណងថែរក្សាអត្តសញ្ញាណជាតិ ដែលជាការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងហាងកាហ្វេ THE THIRD PLACE COFFEE ពុំបានខ្វាយខ្វល់ ពីការចូលរួមថែរក្សាអត្តសញ្ញាណ​ជាតិនោះឡើយ ដោយកំពុងតែវង្វេងនិងវប្បធម៌ ទំនាមទំលាប់ប្រពៃណីបរទេស មកប្រើប្រាស់នៅក្នុងខេត្ត​កំពង់ធំ ដែលជាសកម្មភាពបន្តុះបង្អាប់ជាតិសាសរបស់ខ្លួន រូបភាពនេះត្រូវបានថតនៅព្រឹកថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ ប៊ុនរិទ្ធី


ចែករំលែក៖