ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការ​ កម្លាំងប្រដាប់អាវុធ​ សិស្សានុសិស្ស​ជាង​៣០០​នាក់​សម្អាត​បរិស្ថាន​ដោយ​ប្រធានបទ​ ទីក្រុង​ស្អាត​ បរិស្ថាន​ល្អ​ ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​

ប៉ោយប៉ែត៖ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​បាន​នូវ​កេ​រ្ដិ៍​ឈ្មោះ​ល្បី​រន្ទឺ ​និង​ទទួលស្គាល់​ពី​ភាព​រីក​ចំរើន​នូវ​វិស័យ​ទេសចរ​ណ៏​ ដែល​មាន​កំណើន​កាន់តែ​ច្រើន​ឡើងៗ​ពី​១​ឆ្មាំ​ទៅ​មួយ​ឆ្នាំ ​ជា​ហេតុ​ធ្វើ​ឧ្យ​ក្រសួង​ទេសចរ​ណ៍បង្កើត​ពាក្យស្លោក​ជា​ហូរហែ​ដូច​ជាទី​ក្រុង​ស្អាត់​ បរិស្ថាន​ស្អាត​ សេ​វាល្អ ​សម្រាប​ជា​ការ​ក្រើន​ និង​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឧ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ឲ្យ​ក្លាយទៅជា​ភាព​ទាក់ទាញ​គួរឲ្យ​ចង់​រស់នៅ​ និង​កំសាន្ត​ ព្រោះ​កន្លង​មក​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ប្រកបដោយ​ភាព​ស្មុគស្មាញ​ និង​ភាព​អាណា​ធិ​ប្ប​តេ​យ្យ​ស្អុយរលួយ​បន្លែ​ផ្លែ​ឈើ ​សំរាម ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចោល​ខ្វះ​ការ​យកចិត្ត​ទុក្ខ​ដាក់ ។

​បញ្ហា​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០១៥ ​មាន​មន្ត្រីរាជការ​ កំលាំងប្រដាប់អាវុធ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​២​ប្រភេទ​ និង​សិស្សានុសិស្ស​មក​ពី​សាលារៀន​ប្រ៊ឺ​ជ​តុ​ន​ សរុប​ជាង​៣០០​នាក់ ​ដឹកនាំ​កំលាំង​ដោយ​លោក​ម៉ែ​ន​ សុភ​ន្ត័​ អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​រៀបចំ​ដឹកនាំ​កំលាំង​មន្ត្រីរាជការ​ប្រដាប់​អាវុធ​លោក​គ្រួរ​អ្នក​គ្រួរ​សិ​ស្សា​នុស្ស​ធ្វើ​សកម្មភាព​បោះ​សម្អាត​ថែរក្សា​បរិស្ថាន​ ចាប់ពី​ចំណុចរ​ង្វ​ង​មូល​ច្រក​ទ្វារ​អន្តជាតិ​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​មក​ផ្សារ​អគ្គ​ថ្មី​​នៅ​ក្នុង​បោះ​សម្អាត​បរិស្ថាន​តាម​ផ្លូវជាតិ​នេះ​គេ​សង្កេត​ឃើញ​មន្ត្រីរាជការ​.​កំលាំងប្រដាប់អាវុធ​ លោក​គ្រួរ​អ្ន​គ្រួរ​សិស្សានុសិស្ស​អ្នកខ្លះ​កាន់​អំបោះ​ ​ខ្លះ​ទៀត​កាន់​ថង់​ប្លា​ស្ទិ​ក​ដាក់​សំរាម​.​និង​ខ្លះ​ទៀត​កាន់​ប៉ែល​ដើម្បី​ធ្វើ​សកម្មភាព​យក​សំរាម​ឬ​កំទេច​ដែល​ជា​សំណល់​ស្អុយ​ទៅ​ដាក់​លើ​រថយន្ត​រង​ចាំ​ទទួល​។​ក្នុង​នោះ​ដែរ​មានកា​លើក​ឡើង​របស់​ក្មួយ​ស្រី​ជា​សិស្សសាលា​ប្រ៊ឺ​ជ​តុ​ន​ឈ្មោះ​ឆៃ​រ៉ា​នី​ត​ថាៈ​ការ​បោះ​សំអាត​ថែរក្សា​បរិស្ថាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើ​ឧ្យ​ល្អ​ប្រសើរ​ព្រោះ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ជា​កន្លែង​ភ្ងៀ​វ​ទេសចរ​ណ៏​គ្រប់​ជាតិ​សាស​ន៏​ចូល​មក​ទស្សនា​នៅ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​ តាម​ច្រក​ទ្វារ​នេះ​ ហើយ​អនាម័យ​នាំ​មក​នូវ​សុខភាព​ល្អ​ផង​ដែរ​។​

​លោក​ណាំ​ ស៊ី​ឡុ​ង​នាយក​សា​រៀន​ប្រ៊ឺ​ជ​តុ​នទី​៥​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ប្រសា​សស​ន៏​ថាៈ​គណៈ​គ្រប់គ្រង​សាលា​តែងតែ​យកចិត្តទុកដាក់​ដោយ​ខ្នះខ្នែង​ក្នុង​ការ​រៀបចំ​សកម្មភាព​ផ្សេងៗ​ដូច​ជា​កម្មវិធី​ភ្នំ​បិណ្ឌ​ កម្មវិធី​លាង​សំអាត​ដៃ​ កម្មវិធី​ដាំ​កូន​ឈើ​និង​កម្មវិធី​សម្អាត​បរិស្ថាន​ក្រុង​ជាដើម​ ដែល​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឧ្យ​ទីក្រុង​ស្អាត​បរិស្ថាន​ល្អ​ ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​។

​លោក​បញ្ជា​កថាៈ​ទីក្រុង​ស្អាត​ជា​កិត្ត​យស​របស់​ប្រជាជន​យើង​ ទីក្រុង​ស្អាត​បរិស្ថាន​ល្អជា​ប្រភព​សុខភាព​ប្រជាពលរដ្ឋ​យើង​ ចូលរួម​សម្អាត​បរិស្ថាន​គី​ការពារ​សុខភាព​យើង​ទាំងអស់​គ្នា​ សូម​ទុក្ខ​ដាក់​សំរាម​ឧ្យ​បាន​ត្រឹមត្រូវ​ កិច្ចការពារបរិស្ថាន​ជា​កិត្ត​យស​យើង​ទាំងអស់​គ្នា​។​

ក្នុង​ឱកាស​នោះ ​លោក​ម៉ែ​ន​ សុភ​ន្ទ័​អភិបាលរង​ក្រុ​ប៉ោយ​ប៉ែ​ត​ថ្លែង​តាម​ទូរ​សព្ទ័​ថាៈ​ ចំពោះ​ការ​បោះ​សម្អាត​បរិស្ថាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្នាំ​២០១៥​នេះ​ សាលាក្រុង​​បាន​សហការ​ណ៏​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថា​ប​ន័​រួម​ទាំង​សាលា​ប្រ៊ឺ​ជ​តុ​ន​បាន​ចំនួន​៥​លើក​មក​ហើយ​ ហើយ​ជា​គោលបំណង​មួយ​ធ្វើ​ឧ្យ​អនាម័យ​ទីប្រជុំជន​ក្រុង​យើង​ស្អាត​.​ល្អ​ចង់​ឧ្យ​ប្រជាជន​ក្នុង​ក្រុង​ក៏​ដូច​ជា​ប្រជាជន​ទាំងអស់​គ្នា​មាន​ស្មរ​តី​ភ្ងា​ក់​រលឹក​ចូលរួម​ដែល​មាន​ក្មួយៗ​សិស្សានុសិស្ស​ ធ្វើ​ជា​គំរូ​ដូច្នេះ​ឧ្យ​ពួក​គាត់​ភ្ងា​ក​រលឹក​ និង​ចង់​បណ្ដុះ​ស្មារតី​សិស្សានុសិស្ស​របស់​យើង​ ឧ្យ​ទៅ​ជា​ទំពាំង​ស្នង​ឬ​ស្សី​សិស្ស​ជំនាន់​ក្រោយ​ឧ្យ​ចេះ​ស្រលាញ់​បរិស្ថាន​ ឧ្យ​ស្គាល់​ពី​អនាម័យ​ ភាព​ស្អាត​ចំពោះ​ពួក​គាត់​ ៕​ វ​ណ្ណា​

 

poiids (4) poiids (3) poiids (2) poiids (1) poiids (5)