ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នៅ​សាធារណរដ្ឋ​បារាំង​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ជូន​ជាតិ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​គណៈ​ ប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ពី​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​បារាំង​ វិញ​ហើយ​តាម​អាកាសយាន​ពិសេស​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងប្រាប់​ក្រុម​ អ្នក​សារព័ត៌​មាននៅ​ឯ​ព្រ​លាន​យន្ដហោះ​ អន្ដរជាតិ​ភ្នំពេញ​នូវ​លទ្ធផល​សំខាន់ៗ​ ដែល​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ របស់​សម្ដេច​តេ​ជោ​ ដែល​បាន​អញ្ជើញ​ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​បារាំង​ នេះ​គឺ​ស្រប​នឹង​ខួប​លើក​ទី​២៤​ នៃ​កិច្ច​ ព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ដែល​ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ក្នុង​នោះ​សាធារណរដ្ឋ​ បារាំង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​សហ​ប្រធាន​ក្នុង​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ​ ។​

​ក្នុង​ឱកាស​ជួប​ជាមួយ​និស្សិត​ ប្រជា​ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង​ ដែល​ជា​ទម្លាប់​របស់​សម្ដេច​តេ​ជោ​គឺ​ តែងតែ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ និស្សិត​ ដែល​រស់នៅ​ក្រៅប្រទេស​ដើម្បី​សាកសួរ​ សុខទុក្ខ​ផង​ និង​ជម្រាប​ជូន​នូវ​ព័ត៌មាន​ ជុំវិញ​ស្ថានភាព​សេដ្ឋកិច្ច​ នយោបាយ​ សង្គម​កម្ពុជា​ជូន​ដល់​បងប្អូន​ប្រជា​ពល​ រដ្ឋ​ និង​និស្សិត​បាន​ជ្រាប​ក៏​ដូច​ជា​ព្រឹត្ដិ​ ការណ៍​ថ្មីៗ​របស់​សម្ដេច​ដែល​បាន​អញ្ជើញ​ ទៅ​ប្រទេស​ចិន​ផង​ ។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​បណ្ដា​ អ្នក​វិនិយោគ​បារាំង​សម្ដេច​តេ​ជោ​បាន​ ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅ​បណ្ដា​អ្នកចូលរួម​ បានដឹង​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ កម្ពុជា​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ប្រទេស​កម្ពុជា​មាន​សក្ដានុពល​ច្រើន​ សម្រាប់​ការ​វិនិយោគ​ និង​គូសបញ្ជាក់​ ពី​គោលនយោបាយ​ថ្មី​របស់​រាជរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​ជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ជាតិ​២០១៥-២០២៥​ ជូន​ដល់​បណ្ដា​អ្នក​ ដែល​ចូលរួម​ដើម្បី​ឱ្យ​បាន​យល់​ច្បាស់​ និង​ មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ លោក​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ប្រធានាធិបតី​ បារាំង​គឺជា​ជំនួប​លើក​ទី​១​ ដែល​កន្លង​មក​ សម្ដេច​តេ​ជោ​ពុំដែល​បាន​ជួប​ទេ​ក្នុង​ទស្សន​ កិច្ច​ចុង​ក្រោយ​បំផុត​ដែល​សម្ដេច​តេ​ជោ​ បាន​ទៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០៩​។​ ដូច្នេះ​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ដែល​ សម្ដេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​សាធារណរដ្ឋ​បារាំង​ម្ដងទៀត​ ។​ នៅ​ ក្នុង​ជំនួប​ទ្វេភាគី​នេះ​សម្ដេច​តេ​ជោ​បាន​ ថ្លែងអំណរគុណ​លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ដែល​បាន​អញ្ជើញសម្ដេច​មក​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​ និង​បាន​ថ្លែង​អំណរ​ គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​លោក​ប្រ​ធានា​ ធិ​បតី​ដែល​បានឱ្យ​ខ្ចី​ផែនទី​កម្ពុជា​ដែល​ នៅ​បារាំង​ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​ជា​ មួយ​ផែនទី​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​ មាន​ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​សន្ដិភាព​ នយោបាយ​មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។​ ក្នុង​នោះ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ ចាត់​ទុក​ថា​ ការ​ផ្ដល់​ផែនទី​នេះ​គឺជា​ទឹក​ ចិត្ដ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​បារាំង​ដែល​ជា​សក្ខីភាព​នៃ​កិច្ច​ទំនាក់ទំនង​សហប្រតិបត្ដិការ​ល្អ​រវាង​កម្ពុជា​-​បារាំង​ ។​

​ដោយឡែក​កិច្ច​សហប្រតិបត្ដិការ​ ល្អ​រវាង​កម្ពុជា​-​បារាំង​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ រហូត​មក​ដល់​ឆ្នាំ​២០១៥​ សា​ធា​ រណ​រដ្ឋ​បារាំង​បាន​ផ្ដល់​ជំនួយ​មក​ដល់​ កម្ពុជា​តាម​រយៈ​ភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ បារាំង​មាន​ទឹកប្រាក់​៤០៦​លាន​យូ​រ៉ូ​ដែល​ ជា​ជំនួយ​ឥត​សំណង​និង​កម្ចីសម្បទាន​ និង​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ​ទៀត​ ។​ ភាគី​ ទាំង​២​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ សេដ្ឋកិច្ច​ ទេសចរណ៍​ វប្បធម៌​ ។​ ថ្វី​ដ្បិត​ទំហំ​ពាណិជ្ជ​ កម្ម​រវាង​ប្រទេស​ទាំង​២​កើនឡើង​នៅ​ មាន​កម្រិត​ ក្នុង​នោះ​សម្ដេច​តេ​ជោ​បាន​ ស្នើ​សុំ​ឱ្យ​ប្រទេស​ទាំង​២​ធ្វើ​យ៉ាងណា​ខិតខំ​ ជំរុញ​ដើម្បី​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ វិនិយោគ​ មានការ​កើនឡើង​ថែម​ទៀត​ ។​ កាលពី​ ឆ្នាំ​២០១៤​ ទំហំ​ពាណិជ្ជកម្ម​បារាំង​-​ កម្ពុជា​មាន​ត្រឹមតែ​២៧​លាន​ដុល្លារ​ សម្ដេច​តេ​ជោ​បាន​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ឱ្យ​ តួលេខ​មានការ​កើនឡើង​ និង​ស្នើ​សុំ​ បារាំង​ផ្ដល់​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញ​ ប្ប​ទាន​និង​សូម​ឱ្យ​បារាំង​បន្ដ​ជួយ​ដល់​ ICC​ អង្គរ​ទៀត​ ។​

​សម្ដេច​តេ​ជោ​បាន​ស្វាគមន៍​និង​អប​ អរសាទរ​ចំពោះ​បារាំង​ដែល​ធ្វើ​ជា​ម្ចាស់​ ផ្ទះ​សម្រាប់​សន្និសីទ​បណ្ដា​ភាគី​លើក​២១​ នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជា​ ជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ខែធ្នូ​ ឆ្នាំ​២០១៥​ ខាង​មុខ​ ។​ ចំពោះ​កម្ពុជា​សន្និសីទ​នេះ​រាជ​ រដ្ឋាភិបាល​បាន​ត្រៀម​របាយការណ៍​ ហើយៗ​បាន​ដាក់​ជូន​ទៅ​អគ្គលេខាធិការ​ ដ្ឋា​ន​នៃ​សន្និសីទ​នេះ​ ។​

​ក្នុង​នាម​ព្រះរាជ​តំណាង​ព្រះករុណា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច​តេ​ជោ​ក្នុង​នាម​រាជរដ្ឋាភិបាល​ កម្ពុជា​សូម​អញ្ជើញលោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ប្រធានាធិបតី​បារាំង​ទៅ​បំពេញ​ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្នុង​ឱកាស​នោះ​លោក​ប្រធានាធិបតី​ បារាំង​ក៏​បាន​ឆ្លើយ​តប​នូវ​ចំណុច​ជា​ច្រើន​ ក្នុង​នោះ​ចំពោះ​ផែនទី​ បើ​កម្ពុជា​ត្រូវការ​ ទៀត​រដ្ឋាភិបាល​បារាំង​នឹង​បន្ដ​ផ្ដល់​ជូន​ កម្ពុជា​ទៀត​ពេល​ណា​កម្ពុជា​ត្រូវការ​ ។​ លោក​ប្រធានាធិបតី​នឹង​ជំរុញ​ឱ្យ​អ្នក​វិ​និ​ យោគ​បារាំង​មក​វិនិយោគ​បន្ថែម​ទៀត​ នៅ​កម្ពុជា​ ពិសេស​ដូច​ជា​ការ​អភិវឌ្ឍ​ ព្រ​លាន​យន្ដហោះ​ វិស័យ​ទឹក​ស្អាត​ ផ្លូវ​ ដែក​ ។​ ចំពោះ​សន្និសីទ​ដែល​បារាំង​ធ្វើ​ ជា​ម្ចាស់ផ្ទះ​ លោក​ប្រធានាធិបតី​បារាំង​ បាន​អញ្ជើញសម្ដេច​ចូលរួម​គាំទ្រ​ស​ន្និ​ សី​ទ​ ព្រមទាំង​កោតសរសើរ​ប្រទេស​ កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ ក្នុង​បេសកកម្ម​ថែរក្សា​សន្ដិភាព​ក្រោម​ ឆត្រ​អង្គការសហប្រជាជាតិ​នៅ​បណ្ដា​ ប្រទេស​មួយ​ចំនួន​ ។​ ចំពោះ​ការ​អញ្ជើញ​ របស់​សម្ដេច​តេ​ជោ​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​ជម្រាប​សម្ដេច​តេ​ជោ​ថា​ លោក​នឹង​ពិចារណា​ និង​បញ្ជាក់​ពេល​ វេលា​នៅ​ពេល​ក្រោយ​ ។​

​មុន​នឹង​សម្ដេច​តេ​ជោ​អញ្ជើញ​ជា​ សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ សម្ដេច​បាន​ ជួប​ជាមួយ​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ បារាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ ប្រតិបត្ដិកា​រលើ​គ្រប់​វិស័យ​ធ្វើ​យ៉ាងណា​ ការ​ផ្លាស់​ប្ដូរ​មតិ​គ្នា​ទៅ​វិញ​ទៅ​មក​ សហ​ ការ​គ្នា​ក្នុង​តំបន់​និង​អន្ដរជាតិ​ ។​

​បន្ទាប់​មក​សម្ដេច​តេ​ជោ​និង​លោក​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​ធ្វើ​ជា​សាក្សី​ក្នុង​ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មានៈ​

-​កិច្ចព្រមព្រៀង​កម្ចី​ចំនួន​៩​លាន​យូ​រ៉ូ​ សម្រាប់​អនុវត្ដ​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ដសៀមរាប​ ។​

-​កិច្ចព្រមព្រៀង​កម្ចី​ចំនួន​៦​លាន​យូ​រ៉ូ​ សម្រាប់​គម្រោង​សាងសង់​សាលា​បណ្ដុះ​ បណ្ដាល​ជំនាញ​ទេសចរណ៍​នៅ​ភ្នំពេញ​ និង​ខេត្ដ​ព្រះ​សីហ​នុ​ ។​

-​កិច្ចព្រមព្រៀង​កម្ចី​ចំនួន​១៤​លាន​ យូ​រ៉ូ​សម្រាប់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

-​កិច្ចព្រមព្រៀង​កម្ចី​ចំនួន​៧០​លាន​ យូ​រ៉ូ​សម្រាប់​បណ្ដាញ​អគ្គិសនី​នៅ​ខេត្ដ​ ក្រចេះ​ កំពង់ចាម​ និង​ខេត្ដកោះកុង​ ។​

-​ឯកសារ​អនុសញ្ញា​ស្ដី​ពី​បត្យាប័ន​ រវាង​ប្រទេស​ទាំង​២​ កម្ពុជា​-​បារាំង​ ។​

-​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ផ្គុំ​បដិមា​ខ្មែរ​ រវាង​សារមន្ទីរ​ជាតិ​កម្ពុជា​នឹង​សារមន្ទីរ​ បារាំង​ ។​

​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​ មន្ដ្រី​បាន​បន្ដ​ថា​ ទស្សនកិច្ច​ផ្លូវការ​របស់​ សម្ដេច​តេ​ជោ​នៅ​ពេល​នេះ​គឺ​ទទួល​បាន​ ជោគជ័យ​មាន​លទ្ធផល​ល្អ​ច្រើន​ ។​ ក្នុង​ ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​គឺ​ពង្រឹង​ បន្ថែម​ទៀត​ និង​សហប្រតិបត្ដិកា​រលើ​ វិស័យ​ជា​ច្រើន​ ដូច​ជា​សេដ្ឋកិច្ច​ ពាណិជ្ជ​ កម្ម​ ទេសចរណ៍​ វិនិយោគ​ វប្បធម៌​ ។​ មិនតែប៉ុណ្ណោះ​គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ នូវ​កិច្ច​សហប្រតិបត្ដិការ​តំបន់​ និង​អន្ដរ​ ជាតិ​ ការ​ផ្លាស់​ប្ដូរ​មតិ​ បញ្ហា​សមុទ្រ​ចិន​ ខាងត្បូង​ បម្រែបម្រួល​អាកាសធាតុ​ និង​ រដ្ឋ​អ៊ិ​ិ​ស្លា​ម​ជាដើម​ ។​ តាម​រយៈ​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​នេះ​បាន​បង្ហាញ​ពី​កិច្ច​ សហប្រតិបត្ដិការ​ការទូត​រវាង​កម្ពុជា​-​បារាំង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ ។​ ក្នុង​ ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ សម្ដេច​តេ​ជោ​បាន​នាំ​មក​នូវ​ប្រយោជន៍​ជូន​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីក​ចម្រើន​ ៕​ ហេង​ សូ​រិ​យា​

 

IMG_0945 IMG_0947