ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​បើករថយន្ដ​បុក​ចូល​ផ្ទះ​ប្រជា​ ពលរដ្ឋ​បំផ្លាញ​ទ្រព្យសម្បត្ដិ​តែ​សមត្ថ​ កិច្ច​អត់​មាន​វិធានការ​តាម​ផ្លូវច្បាប់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ករណី​គ្រោះថ្នាក់​ ចរាចរណ៍​រថយន្ដ​បុក​ចូល​ផ្ទះ​ប្រជា​ពល​ រដ្ឋ​មួយ​បាន​កើតឡើង​ប៉ុន្ដែ​សមត្ថកិច្ច​ពុំ​ុ​ មាន​វិធានការ​ទៅ​លើ​អ្នកបើកបរ​រថយន្ដ​ ដែល​គេ​សង្ស័យ​ស្រវឹងស្រា​ដើម្បី​ចាត់ការ​ តាម​ច្បាប់​ចរាចរណ៍​ថ្មី​នោះ​ទេ​ ។​

​ករណី​ចរាចរណ៍​បើករថយន្ដ​បុក​ចូល​ ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ថ្ងៃ​ឈាន​ ចូល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ក្រុម​ ទី​១​ ភូមិ​១​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ ឱ្យ​ដឹង​ថា​ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ ត្រូវ​រថយន្ដ​បុក​បំផ្លាញ​ខាងលើ​នេះ​មាន​ ម្ចាស់​ឈ្មោះ​ប៉ោ​ សុផល​ ភេទ​ស្រី​ អាយុ​ ៦២​ឆ្នាំ​ ។​ ផ្ទះ​នេះ​ក្រៅពី​ការ​រស់នៅ​ ម្ចាស់​ ផ្ទះ​បាន​ជួល​មួយ​ផ្នែក​ឱ្យ​គេ​ធ្វើ​អាជីវកម្ម​ ដេរ​ពួក​ ។​

​ប្រភព​បាន​បន្ដ​ទៀត​ថា​ សម្ភារ​ដែល​ បាន​ខូ​ត​ខាត​មាន​ទ្វារ​រមួល​ចំនួន​២​ផ្ទាំង​បាន​រង​ការ​ខូ​ត​ខាត​ទាំងស្រុង​ហើយ​ជញ្ជាំង​ ផ្ទះ​ក៏​ត្រូវ​បាក់​ទាំងស្រុង​។​ ក្នុង​នោះ​សរសរ​ ផ្នែក​ខាង​មុខ​ ម៉ាស៊ីនដេរ​ពួក​ និង​សម្ភារ​ មួយ​ចំនួន​ទៀត​ក៏​បាន​រង​ការ​ខូ​ត​ខាត​ផង​ដែរ​ ។

​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​បង្ហើប​ ថា​ ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​ថ​ យន្ដ​មិន​បាន​រត់គេច​ទៅ​ណា​ទេ​ ហើយ​បាន​ សម្របសម្រួល​ជាមួយនឹង​ម្ចាស់ផ្ទះ​ដោយ​ ផ្ដល់​សំណង​១.៨០០​ដុល្លារ​សម្រាប់​សង​ ថ្លៃ​ការ​ខូ​ត​ខាត​ផ្ទះសម្បែង​។​ ចំណែក​ សម្ភារ​របស់​អ្នក​ជួល​ដេរ​ពួក​ អ្នក​បើក​ បរ​ខាងលើ​នេះ​បាន​សង​ចំនួន​៨០០​ដុល្លារ​ ដើម្បី​បញ្ចប់​កុំឱ្យ​សមត្ថកិច្ច​ឈឺក្បាល​។

​នៅ​ក្នុង​ករណី​ខាងលើ​នេះ​ជន​បង្ក​គ្រោះ​ ថ្នាក់​បាន​ព្យាយាម​លាក់បាំង​ឈ្មោះ​ ប៉ុន្ដែ​ ទោះជា​យ៉ាងណា​មាន​គេ​ប្រាប់​ឱ្យ​ដឹង​ថា​ អ្នក​ដែល​បើករថយន្ដ​បុក​ចូល​ផ្ទះ​ប្រជា​ ពលរដ្ឋ​ខាងលើ​នេះ​ឈ្មោះ​ ហុង​ សុ​ធាង​ អាយុ​ប្រហែលជា​២០​ឆ្នាំ​ មាន​ទីលំនៅ​ ក្រុម​ទី​១៧​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ រថយន្ដ​ដែល​បុក​ចូល​ ផ្ទះ​នេះ​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ស្លែ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2Q-1789​ ដែល​ ក្រោយ​សង​សំណង​ទៅ​ម្ចាស់ផ្ទះ​ ម្ចាស់​រថ​ យន្ដ​បាន​បើករថយន្ដ​យក​ទៅ​ដាក់​កន្លែង​ ជួសជុល​មួយ​នៅ​ក្នុង​ក្រុងព្រះសីហនុ​។​

NKD-36x6_outline

​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ សមត្ថកិច្ច​មូលដ្ឋាន​មិន​មាន​វិធានការ​ តាម​ផ្លូវច្បាប់​ចរាចរណ៍​ថ្មី​ទៅ​លើ​ជន​ បង្ក​តាម​ផ្លូវច្បាប់​ ។​ ការ​មិន​ចាត់ការ​ ជន​បើកបរ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​តាម​ ផ្លូវច្បាប់​នេះ​គឺជា​ភាព​កំសោយ​របស់​ សមត្ថកិច្ច​ ហើយ​ច្បាប់​ចរាចរណ៍​ថ្មី​ក៏​ ពុំ​មាន​ន័យ​អ្វី​នោះ​ដែរ​ កាលបើ​ជន​នេះ​ បង្ក​គ្រោះថ្នាក់​រួច​មាន​ប្រាក់​សង​ចៀស​ផុត​ពី​សំណាញ់​ច្បាប់​ ។

​ដូច្នេះ​ដើម្បី​ឱ្យ​ស្មើមុខស្មើមាត់​ចំពោះផ្លូវច្បាប់​សមត្ថកិច្ច​ត្រូវ​តែ​ឃាត់ខ្លួន​ជន​ បង្ក​បញ្ជូន​ទៅ​តុលាការ​ បើ​ទោះជា​ជន​ បង្ក​ផ្ដល់​សំណង​ការ​ខូ​ត​ខាត​ក៏​ដោយ​ដើម្បី​ កុំឱ្យ​ច្បាប់​ចរាចរណ៍​ថ្មី​ក្លាយជា​ក្រដាស​អនាម័យ​ ៕​ ឆ្លាម​សមុទ្
4

2

3