ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ១២នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយពីបញ្ចប់ ពីការសាកសួរចប់បញ្ជូនកាល ពីម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ មករា ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ដែលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០៥ករណី ផ្សេងគ្នា ក្នុងនោះ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣ ករណី ស្មើមនុស្ស០៥នាក់ និងពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោសមួយករណីស្មើមនុស្ស ០៣នាក់ និងប្រើហិង្សាដាក់គ្នាទៅវិញទៅមកមួយករណីស្មើ០៤នាក់។
គួរបញ្ជាក់ថា ជនសង្ស័យទាំង១២នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ ក្រោយពីបញ្ចប់ពីការសាកសួរក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ ៕ តុង សីហា