លិខិតអនុញ្ញាតៈ
         មជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានទទួលអាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន តាមប្រកាស លេខ ១៨៤ ពម.ប្រក
         ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ។​ ( អាជ្ញាបណ្ណ )

មតិស្វាគមន៍ៈ
មិត្ត​អ្នកអាន​ជាទី​មេត្រី​! មជ្ឈមណ្ឌល​ព័ត៌មាន​"​នគរ​វត្ត​" គឺជា​អង្គការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ដែល​បាន​បដិសន្ធិ​ឡើង​ដំបូង​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ប្រមូលផ្តុំ​នូវ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាច្រើន​ផ្នែក​ដែល​ត្រូវបាន​ប្រកាស​អនុញ្ញាត្ត​ច្បាប់​ដោយ​ក្រសួង​ព័ត៌មាន​។​

​មជ្ឈមណ្ឌល​ព័ត៌មាន​"​នគរ​វត្ត​" រួម​មាន​កាសែត​នគរ​វត្ត​ចេញផ្សាយ​ប្រចាំ​ថ្ងៃ​មាន​ចំនួន​២៤​ទំព័រ​ទស្សនា​វ​ដ្តី​នគរវត្ត​ផ្សាយ​ក្នុង​១​ខែ​ចំនួន​១​លេខ​គេហទំព័រ​នគរវត្ត​www.nokorwatcenter.com​​ ឬ​ www.nokorwatnews.com​ដែល​ជា​សារព័ត៌មាន​អេឡិចត្រូនិច​កំពុង​ធ្វើ​ការផ្សាយ​ជា​រៀងរាល់ថ្ងៃ​។​

​មជ្ឈមណ្ឌល​ព័ត៌មាន​"​នគរ​វត្ត​" ប្រមូលផ្តុំ​ទៅដោយ​អ្នកនិពន្ធ​ជាច្រើនរូប​ធ្លាប់មាន​បទពិសោធន៍​ក្នុង​វិស័យ​សារព័ត៌មាន​ជា​ច្រើន​ឆ្នាំ​មាន​វិជ្ជាជីវៈ ​បាន​ឯកភាព​និង​ប្តេជ្ញាចិត្ត​ខិតខំ​ស្រាវជ្រាវ​ស្វះស្វែង​រក​នូវ​ព័ត៌មាន​ថ្មីៗ​ដែល​កើតមានឡើង​ទាំង​នៅក្នុង​ប្រទេស​ និង​នៅលើ​ពិភពលោក​ យកមក​ផ្សព្វផ្សាយ​ជូន​ឱ្យ បាន​រហ័ស​ទាន់​ពេល វេលា​មាន​លក្ខណៈ​អព្យាក្រឹតភាព​សច្ចះ​ភាព​ដើម្បី​ផ្តល់ជូន​នូវ​ចំណី​អារម្មណ៍​ដ៏​មាន​សារប្រយោជន៍​ដល់​ប្រិយមិត្ត​អ្នកអាន​គ្រប់ទិសទី​។​

​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​មាន​ជំនឿ​និង​សង្ឃឹមថា​ប្រិយមិត្ត​អ្នកអាន​និង​អ្នកទស្សនា​ទាំងអស់​និង​គាំទ្រ​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​ដែល​កំពុង​រៀបចំ​ខ្លួន​បន្តវេន​ពី​រៀមច្បង​ទាំងឡាយ​ក្នុង​អំណាច​ទី​៤​នេះ​ហើយ​សង្ឃឹម​ថា​ក្នុង​កិច្ចការ​បន្តវេន​នេះ​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​យើងខ្ញុំ​និង​ទទួលបាន​មតិយោបល់​ស្ថាបនា​ពី​ប្រិយមិត្ត​ទាំងអស់​កុំ​ខាន់​ឡើយ​។​សូម​អរគុណ​!​