ព័ត៌មានទាន់ហេតុការណ៍៖

AC Milan ទិញបន្ថែមខ្សែប្រយុទ្ធអន្តរជាតិក្រូអាតមួយរូបទៀត

ចែករំលែក៖

ក្លិបយក្សរបស់អ៊ីតាលី AC Milanបានទិញខ្សែប្រយុទ្ធអន្តរជាតិក្រូអាត Nikola Kalinicពីក្រុម Fiorentinaមកពង្រឹងក្លិប ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានចុះហត្ថលេខា៤ឆ្នាំមកលេង ឲ្យក្រុម AC Milan ដោយឆ្នាំដំបូងក្នុងលក្ខណៈខ្ចីជើងប៉ុណ្ណោះ។ Nikola Kalinic ធ្លាប់បានលេងឲ្យក្លិប Blackburn Rovers, Dnipro Dnipropetrovsk និង Hadjuk Split។

ក្លិប AC Milan ក៏បានថ្លែងថា ពួកគេមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាទិញកីឡាករ Nikola Kalinic ពី Fiorentina ACF លើកិច្ចព្រមព្រៀង៤ឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕ ដេវីត


ចែករំលែក៖