ព័ត៌មានទាន់ហេតុការណ៍៖

Acer បង្ហាញ laptop ថ្មីអាចផ្ដាច់ចេញជាពីគ្នា

ចែករំលែក៖

នៅឯមហោស្រព IMAX នៅ Lincoln Center ក្នុងទីក្រុងញូវយ៉ក លោក Jason Chen ជា CEO របស់ក្រុមហ៊ុន Acer បានបង្ហាញផលិតផលដែលទើបនឹងបង្កើតថ្មីៗនេះសំរាប់ back-to-school lineup រួមបញ្ចូលទាំង switch laptop ថ្មីនិងអាចផ្ដាច់ចេញពីគ្នាបានរវាង keyboard និង អេក្រង់ព្រមទាំងគ្មានកង្ហារក្នុងតួម៉ាសុីន ។ ចំពោះ laptop switch 1 និង switch 3 បានពង្រីកខ្សែស្រឡាយបច្ចុប្បន្ននៃកុំព្យូទ័រទំនើប super-thin notebook។ ទំហំ laptop ទាំងនេះមាន 13- 14- និង 15- អ៊ីញ ជាមួយនឹង full HD display ហើយមានតួខ្លួនអាលុយមីញ៉ូមជាមួយពណ៌ចំរុះ និង មានកម្មវិធី sport fingerprint reader សំរាប់ Windows Hello biometric login។

បន្ទាប់ពីនេះ គឺ laptop Switch detachable ដែលពីមុនត្រូវបានគេស្គាល់ថាជា Switch Alpha។ ឥឡូវនេះ ក្រុមហ៊ុន Acer បានដាក់លក់នូវ ម៉ូដែលថ្មីចំនួន 2 នោះគឺ Switch 3 និង Switch 5 ។ Devices feature ទាំង២នេះ មាន display ទំហំ 12 អុីញ និង ប្រើជាមួយ Windows 10។ Laptop Switch 5 ថ្មីស្រឡាងនេះមាន resolution ដល់ទៅ 2K ហើយបញ្ឈរដោយជន្ទល់ស្វ័យប្រវត្តិដែលអ្នកអាចលៃតម្រូវដោយដៃតែម្ខាងបាន។ វាមានកម្មវិធី fingerprint reader មួយសម្រាប់ងាយស្រួល login។ ទន្ទឹមនឹងនេះដែរ Laptop Switch 3 មានរូបរាងយ៉ាងពិសេសដែលផ្តាច់ចេញជា keyboard និង អេក្រង់ផ្សេងពីគ្នា ជាមួយនឹងជន្ទល់ទល់អាចកែតម្រូវបាន និង អេក្រង់ full HD និងដែល support ជាមួយនឹង Acer Active Pen។ បើនិយាយពីតំលៃរបស់ Laptop រូបរាងប្លែកថ្មីទាំងប៉ុន្មានម៉ូដនេះនៅមិនទាន់ដឹងនៅឡើយទេ ។ យើងនឹងរង់ចាំបន្តទៀតសំរាប់ពត៌មានលំអិតបន្ថែមទៀត ៕ ហេង លក្ខិណា


ចែករំលែក៖