ព័ត៌មានទាន់ហេតុការណ៍៖

Alan Pardew សម្រេចចិត្តដើរចេញពី West Bromwich Albion ក្រោយដឹកនាំបាន៤ខែ

លោក Alan Pardew បានសម្រេចចិត្តដើរចេញពីក្រុម West Bromwich Albion បន្ទាប់ពី ដឹកនំាបានត្រឹមតតែ៤ខែប៉ុណ្ណោះ។

គ្រូបង្វឹកវ័យ៥៦រូបនេះបានមកជំនួសលោក Tony Pulis កាលពីខែវិច្ឆិកាឆ្នាំមុន ហើយ ដឹកនាំក្រុម West Bromwich ចំនួន១៨ប្រកួតដោយឈ្នះតែម្តងប៉ុណ្ណោះ។

បច្ចុប្បន្នក្រុម West Bromwichកំពុងតែឈរលេខរៀងទី២០បាតតារាងអង់គ្លេស Premier League ដោយមានតែ២០ពិន្ទុប៉ុណ្ណោះ ខណៈនៅសល់តែ៦ប្រកួត ទៀតនឹងចប់រដូវកាលនេះហើយ។ ពួកគេមានឱកាសច្រើន នឹងធ្លាក់ទៅលេង នៅអង់គ្លេសChampionshipនារដូវកាលក្រោយ ៕ ដេវីត