ព័ត៌មានទាន់ហេតុការណ៍៖

Alexandre Pato នៅតែមានក្តីស្រមៃចង់ជាប់ជម្រើសជាតិប្រេស៊ីល

ខ្សែប្រយុទ្ធ Alexandre Pato បានបង្ហាញពីក្តីស្រមៃរបស់ខ្លួនថាចង់ជាប់ជម្រើសជាតិ ប្រេស៊ីលម្តងទៀតដើម្បីមានឱកាសលេងនៅក្នុងកម្មវិធី World Cup ឆ្នាំ២០១៨។

កីឡាករវ័យ២៨ឆ្នាំរូបនេះមិនបានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ យ៉ាងណាក្រោយទៅប្រកបអាជីពនៅក្លឹបចិន Tianjin Quanjian ហើយស៊ុតបញ្ចូលទី១៥គ្រាប់ក្នុង២៤ប្រកួត Pato សង្ឃឹមទទួលការកោះហៅពីគ្រូបង្វឹកសាជាថ្មី។

អតីតកីឡាករឆ្នើមក្លិប AC Milan រូបនេះបាននិយាយថា «ការប្រឹងប្រែងទាំងអស់របស់ខ្ញុំគឺដើម្បីវិលទៅជម្រើសជាតិ។ ក្រៅពីហ្វឹកហាត់ជាមួយក្លឹប ខ្ញុំបានហ្វឹកហាត់សាច់ដុំបន្ថែមនៅផ្ទះ ខ្ញុំតែងតែស្រមៃចង់ពាក់អាវប្រេស៊ីលម្ដងទៀត។ ការលេងនៅចិនខ្ញុំបានជួយក្លិបឈានដល់កម្រិតមួយដែលគ្មាននរណាអាចនឹកស្មានដល់ (បញ្ចប់ចំណាត់ថ្នាក់លេខ៣)» ៕ ដេវីត