ព័ត៌មានទាន់ហេតុការណ៍៖

Alexis Sanchez ក្លាយទៅជាកីឡាករស៊ីថ្លៃជាងគេនៅក្នុងក្លិប Man United

កីឡាករ Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើលក្ខខណ្ឌ ផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United ហើយ។

បិសាចក្រហមនឹងចំណាយ២០លានផោនទៅក្លិប Arsenal ដើម្បីយកកីឡាករឈីលីខាងលើ និងផ្ដល់១៥លានផោនផ្សេងទៀតទៅលោក Fernando Felicevich ដែលជាភ្នាក់ងាររបស់ Sanchez។ កីឡាករមិនសូវខ្ពស់វ័យ២៩ឆ្នាំរូបនេះនឹងទទួលបានថ្លៃពលកម្ម៤៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ស្មើនឹង១៤លានផោនក្នុងមួយឆ្នាំ។

បច្ចុប្បន្នកីឡាករដែលស៊ីថ្លៃជាងគេនៅក្នុងក្លិបសាចក្រហមគឺ Zlatan Ibrahimovic ដែលទទួលបាន 367,640 ផោនក្នុងមួយសប្ដាហ៍ ៕ ដេវីត