ព័ត៌មានទាន់ហេតុការណ៍៖

Antonio Valencia ឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែកញ្ញា

ខ្សែការពារស្តាំសញ្ជាតិអេក្វាឌ័រកីឡាករ Antonio Valencia របស់ក្រុមបិសាចក្រហម Man.United បានឈ្នះពានគ្រាប់បាល់ស៊ុតបញ្ចូល ទី ល្អបំផុត ប្រចាំខែកញ្ញា(Goal of the month)។គ្រាប់បាល់ដ៏ល្អបំផុតរបស់កីឡាករក្រុមជម្រើសជាតិអេក្វាឌ័រគឺជាគ្រាប់បាល់1គ្រាប់ ដែលយកឈ្នះក្រុម Everton ក្នុងចំណោមគ្រាប់បាល់សរុប២គ្រាប់ សម្រាប់ការ ប្រកួត៤រដូវកាលចុងក្រោយរបស់កីឡាកររូបនេះ ។

ឆ្លងកាត់គ្រូបង្វឹក២រូបក្រោយការចាកចេញរបស់គ្រូបង្វឹកលោក Sir Alex Ferguson កីឡាករValencia នៅតែជាជម្រើសដំបូងសម្រាប់គ្រូបង្វឹកលោក Jose Mourinho ជាមួយការបង្ហាញទម្រង់លេងល្អរបស់គេ និងបំលាស់ទីបានលឿន ឡើងទៅជួយគាំទ្រងនៅតំបន់បម្រើកណ្តាល និងស្លាបបានទាន់ពេលវេលា។

កីឡាកររូបនេះត្រូវបានគេមើលឃើញថា ជាកីឡាករដែលមានល្បឿនជាងគេធ្លាប់បាន សារព័ត៌មានមួយចំនួនចាត់ចំណាត់ថ្នាក់កីឡាកររូបនេះក្នុងបញ្ជីកីឡាករដែលមានល្បឿន ទាំង១០ក្នុងពិភពលោកផងដែរ ។

NKD-36x6_outline

ដោយឡែកលោក Pep Guadiola គ្រូបង្វឹកក្រុមមេឃខៀវ Man City បានឈ្នះពានជាអ្នកចាត់ការល្អបំផុតប្រចាំខែកញ្ញា (Manager of the Month) ក្រោយការដឹកនាំក្រុមមេឃខៀវ អោយឈរនៅទីកំពូលតារាងជាមួយជ័យជម្នះ៦ប្រកួតលើក្រុម Liverpool, Chelsea, Crystal Palace, Stoke ក្នុងចំណោម៧ប្រកួតនៅក្របខ័ណ្ឌកំពូល Premier League កន្លងមក។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់សមាជិកក្នុងក្រុម ដែលបានធ្វើឲ្យលេចចេញនៅលទ្ធផលដ៏ល្អនេះកើតឡើង។

លទ្ធផលសម្រាប់ការប្រកួតនៅដើមខែកញ្ញាគឺក្រុម Man.City ធ្វើបានយ៉ាងល្អ និង អាចរកគ្រាប់បាល់បានរហូតដល់២១គ្រាប់នៅក្នុងខែកញ្ញា ពោលគឺឈ្នះក្រុម Liverpool 5-0, Watford 5-0, Crystal Palace 5-0, ក្រុម Chelsea 1-0 និងក្រុម Stoke City 7-2 ៕ ដេវីត