ព័ត៌មានទាន់ហេតុការណ៍៖

Apple បានរាយការណ៍ថានឹងប្រារព្ធព្រឹត្តិការណ៍ iPhone នៅថ្ងៃទី 12 ខែកញ្ញា

ចែករំលែក៖

យោងតាមរបាយការណ៍មួយពីកាសែត Wall Street Journal បានឱ្យដឹងថាក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថានឹងប្រារព្ធព្រឹត្តិការណ៍មួយនៅថ្ងៃទី 12 ខែកញ្ញា ដើម្បីបង្ហាញ iPhone ជំនាន់ក្រោយ។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងបញ្ចេញស្មាតហ្វូនថ្មីចំនួនបី ក្នុងចំនោមនោះ អាចមានស្មាតហ្វូនថ្មីមួយប្រហែលជាទូរស័ព្ទ iPhone 8 ជាមួយអេក្រង់បច្ចេកវិទ្យា OLED ថ្មីនិងបច្ចេកវិទ្យា 3D face scanning ជាមួយនិង Version ថ្មីរបស់ទូរស័ព្ទ iPhone 7 និង 7 Plus បច្ចុប្បន្នដែលមានពាក្យចចាមអារ៉ាមថានឹងបន្ថែមការរចនាកញ្ចក់ថ្មីនិងការសាកឥតខ្សែ។

ក្រុមហ៊ុន Apple មិនទាន់បានផ្ញើលិខិតអញ្ជើញទៅក្នុងព្រឹត្តិការណ៍ណាមួយនៅខែកញ្ញាទេ ប៉ុន្តែអាចនឹងបញ្ចប់នៅក្នុងខែសីហា យ៉ាងឆាប់រហ័ស វាទំនងជាបញ្ហាពេលវេលានៅចំណុចនេះផងដែរ ៕ ហេង លក្ខិណា


ចែករំលែក៖