ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បើកកិច្ចប្រជុំពិភាក្សា​លើបញ្ហាគ្រឿងញៀន នៅប្លុកមុខពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន អាជ្ញាធរគ្រឿងញៀន បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំលើបញ្ហាគ្រឿងញៀន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កិច្ចប្រជុំបញ្ហាគ្រឿងញៀន ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរងរាជធានីភ្នំពេញ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមូលដ្ឋាន ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើបញ្ហារកគន្លឹះ និងមូលហេតុឲ្យឃើញ រាល់សកម្មភាព ដែលបាននិងកំពុងកើតមាន បញ្ហាចរាចរណ៍ ការប្រើប្រាស់ ជួញដូរថ្នាំញៀន នៅម្តុំប្លុកមុខពេទ្យលោកសង្ឃ ដើម្បីឈានដល់ការលុបបំបាត់ បង្ការ បង្ក្រាប ឲ្យមូលដ្ឋានខាងលើនេះ ទទួលបាននូវស្ថិរភាព សុវត្ថិភាព កន្លែងដែលគ្មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។

គួររំលឹកថា ទីតាំងមុខប្លុកពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើទោះជាសមត្ថកិច្ច ច្រើនស្ថាប័ន រួមជាមួយនឹងអាជ្ញាធរបានចុះរដ្ឋបាលបង្ក្រាប​ជាញឹកញាប់ ជាប្រចាំ បទល្មើសទាំងនោះ នៅតែបន្តកើតមានយ៉ាងខ្លាំងក្លាបំផុត ទើបថ្ងៃនេះ មានវត្តមានថ្នាក់ដឹកនាំ បើកកិច្ចប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយ ក្នុងការលុបបំបាត់បទល្មើស ៕ តុង សីហា

1

11

8

7

6

5

4

3

2

12


ចែករំលែក៖