ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដរនៅល្វាឯម ស្លាប់យ៉ាងតិ៤នាក់ បាត់ម៉ូតូ៤គ្រឿង ម្ចាស់ទូកដ រត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្តាល: យ៉ាងហោចណាស់ មានមនុស្ស៤នាក់បានស្លាប់ និង ៦នាក់ទៀតហែលទឹកទន្លេមកដល់ច្រាំងវិញរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្នុងករណីលិចទូកដរចម្លងកាត់ទទឹងទន្លេមេគង្គក្រោមកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំងាយប្រមាណជា៤០ម៉ែត្រពីកំពង់ដកោះកែវ ស្ថិតក្នុងឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះមធ្យោបាយមួយចំនួនរួមមានម៉ូតូ៤គ្រឿង ទូកចំឡងមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត មិនទាន់ស្រង់ចេញពីក្នុងទន្លេនោះទេ ដោយឡែកសាកសពជនរង គ្រោះដែលបាត់ខ្លួនរាវរកឃើញតែម្នាក់ប៉ុណ្ណោះ ។

ជនរងគ្រោះមានឈ្មោះ ១.ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរ កសិករ ឈ្លក់ទឹកស្លាប់នៅក្នុងទន្លេ ត្រូវអ្នកនេសាទរាវរកឃើញ ២.គី ណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ នៅក្នុងបន្ទុក បាត់ខ្លួនរាវរកមិនទាន់ឃើញឡើយ ។ ជនគ្រោះទាំង២នាក់មានទីលំនៅ ភូមិកោះ កែវ ក្រោម ឃុំកោះកែវ ស្រុកល្វាឯមខេត្តកណ្តាល។ ចំណែកម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទ ប្រុសអាយុ ៦៨ មានទីលំនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កណ្តាល ។ អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយកើតហេតុ គេចខ្លួនបាត់ ។

ក្នុងករណីនេះមធ្យោបាយសម្រាប់ធ្វើដំណើរដែលលិចចូលក្នុងទន្លេរួមមាន ១. ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង, ២.ម៉ូតូC១២៥ស៊េរី២០១២. ចំនួន១គ្រឿង, ៣.ម៉ូតូ គុបជ្រុង C៩០១គ្រឿង, ៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង,ទូរសព្ទ័ ចំនួន០៥ រឿង, ៥.ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀលនិងឯកសារ មួយចំនួន ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅរសៀលកើតហេតុ អ្នកបើកទូកចម្លងកោះកែវ-ជ្រោយដង បានដឹកអ្នកដំណើរពីចំណុចកំពង់ចម្លងកោះកែវ ឆ្លងទន្លេមេគង្គក្រោមទៅត្រើយម្ខាង ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកដំណើរជិះនៅលើទូក សរុប១០នាក់ ស្រី៦នាក់ ។ ស្របពេលចេញដំណើរស្រាប់តែមេឃ ងងិត រលឹមតិចៗ ហើយ ទូកថយចេញពីច្រាំងទន្លេបានប្រហែល៤០មស្រាប់តែធ្លាក់ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់យ៉ាងខ្លាំងបក់បោកចំទូកដរ បង្កអោយមានរលកធំៗបណ្តាលអោយក្រឡាប់លិចតែម្តង។ ភ្លាម នោះអ្នកដំណើរបានហែលរួចចំនួន០៦នាក់ ,ប្រុស២នាក់ ,ស្រី៤នាក់ ដោយឡែកមនុស្ស៤នាក់ទៀតបានបាត់ខ្លួន រួមជាមួយម៉ូតូ៤គ្រឿង រាវរកឃើញសាកសពតែម្នាក់ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា អ្នកជិះលើទូកដរមានចំនួន០៨នាក់ , ហែលទឹកទន្លេមកដល់ច្រាំងវិញចំនួន០៦នាក់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត , បាត់ខ្លួន២នាក់និងម៉ូតូ៤គ្រឿង ។

ក្មុងហេតុការណ៍នេះដែរលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ,លោកម៉ៅ តារា អភិបាលរងស្រុក ,និងលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុក បានដឹកនាំកម្លាំងរបស់គណៈបញ្ជាការស្រុកចុះទៅកាន់កន្លែងកើតហេតុ , ដើម្បីជួយដល់កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកល្វាឯមក្នុងការរាវរកជនរងគ្រោះដែលបាត់ខ្លួន ។ រយៈពេល៤ម៉ោងនៃការរាវរកមនុស្សដែលបាត់ខ្លួនអ្នកជំនាញខាងមុជទឹករកឃើញសាកសពបុរសម្នាក់មានវ័យជាង៦០ឆ្នាំ នៅសល់ប្រហែលជា៣នាក់ទៀតរកមិនទាន់ឃើញឡើយ ហើយម៉ូតូចំនួន៤គ្រឿងនិងទូកដរដែលដឹកអ្នកដំណើឆ្លងកាត់ទន្លេមេគង្គក្រោម ក៍មិនទាន់ស្រង់ចេញដែរប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងការពារនៅកន្លែងគ្រោះថ្នាក់ ។

លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានអោយដឹងថា ករណីនេះកើតហេតុនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ប៉ុន្តែម្ចាស់ទូកដ បានធ្វើអាជីវកម្មពីស្រុកល្វាឯម ទៅខាងស្រុកកៀនស្វាយ ដូច្នេះហើយទើបលោកស្មងការនគរបាលខេត្តកណ្តាលបានណែនាំអោយកម្លាំនគរបាលស្រុកកៀនស្វាយចុះមកជួយអន្តរាគមន៍តាមដែលអាធ្វើទៅបាន ។

ពាក់ព័ន្ធករណីលិចទូកដរនេះដែរលោកឧត្តមសេនីយ៍ត្រីវ៉ែន សុវិន ស្នងការរងនគរបាល ខេត្តកណ្តាល តំណាងអោយលោកស្នការនគរបាលខេត្តបានប្រាប់ នៅកន្លែងកើតហេតុដូច្នេះថា មកដល់ពេលនេះសមត្ថកិច្ចមិនទាន់ទទួលបានពត៍មានជាក់លាក់ពីការបាត់ខ្លួនមនុស្សនៅឡើយទេ តាមពត៍មានបឋមដែលប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចអោយដឹងថា ” អ្នកដំណើរដែលជិះនៅលើទូកដរមានប្រហែលជា១០នាក់ និងម៉ូតូ៤គ្រឿង បន្ទាប់ពីជួបហេតុការក្រឡាប់លិចចូលក្នុងទន្លេមានជនរងគ្រោះចំនួន៦នាក់បានហែលទឹកទន្លេមកដល់ច្រាំងរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ ដោយឡែកនៅមានជនរងគ្រោះប្រហែលជា៣-៤នាក់ទៀតបានបាត់ខ្លួនតែរកឃើញម្នាក់ ហើយម៉ូតូ៤គ្រឿងបានលិចចូលក្នុងទេកទន្លេនេះជាពត៍មានបឋមមិនទាន់យកជាផ្លូវការនៅឡើយទេ ។

លោកស្នងការរងបានបន្តថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយសារអ្នកបើកទូកដរមិនពិនិត្យពីស្ថានភាពអាកាសធាតុ ឃើញមេឃខ្មៅងងិតហើយនៅតែហ៊ានប្រថុយប្រថានបើកទូកឆ្លងកាត់ទន្លេមេគង្គក្រោមទៀត ទើបបង្ក ជាគ្រោះថ្នាក់ដល់អ្នកដំណើរ…ក្រោយកើតហេតុម្ចាស់ទូកដបានរត់គេចខ្លួនបាត់ហើយ..ទោះជាយ៉ាងណាក៍ដោយម្ចាស់ទូកដត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចេញមកដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះនិងស្ថាប័នតុលាការ ។

លោកស្នងកាតរងបានបន្តទៀតថា ដោយសារតែការខិតខំរបស់អ្នកជំនាញខាងមុជទឹកដើម្បីរាងរកសាកសពជនរងគ្រោះ និងម៉ូតូដែលលិចទៅក្នុងទឹកមិនទាន់ឃើញ ឥឡូវនេះសមត្ថកិច្ចបានដាក់កម្លាំងការពារនៅកន្លែងកើតហេតុដើម្បីការពារសុវត្ថិភាពខ្លាចមានជនខិលខូលមុជទឹកស្រង់យកមធ្យោបាយចេញពីកន្លែងកើតហេតុ ពោលគឺការពារទុកអោយក្រុមជំនាញខាងមុជទឹកស្រង់យកម៉ូតូ , រថយន្ត អោយអស់ទើបដកចេញពីគោលដៅ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយនៃការលិចទូកដដឹកអ្នកដំណើរឆ្លងកាត់ទន្លេមេគង្គក្រោមក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ បើរាប់ត្រួសៗកំពង់ដទទឹងឆ្លងកាត់ទន្លេមេគង្គក្រោមក្នុងភូមិសាស្ត្រស្រុកល្វាឯមទៅកាន់ស្រុកកឿនស្វាយមានប្រមាណជិត៧កន្លែង រួមមាន កំពង់ដកោះប្រាក់-កោះរះ ,កំពង់ដផ្លូវត្រី-ក្តាបន្ទះ , កំពង់ដទ្រុងមាន់-បឹងគ្រុំ , កំពង់ដស័ក្តិ២-ទឹកឃ្លាំង , កំពង់ដជ្រោយដង-កោះកែវ,កំពង់ដព្រែកត្រែង និងកំពង់ដរាំងដែក-កោះតេជោ ហើយកំពង់ដទាំងអស់នេះធ្វើអាជីវកម្មក្រោមរូមភាពអភិវឌ្ឍន៍គ្មានការដេញថ្លៃអោយមានតម្លារភាពនោះទេ ៕ សណ្តោស

a5

a3

a2

1a


ចែករំលែក៖