ព័ត៌មានទាន់ហេតុការណ៍៖

គ្រួបង្រៀនយេស៊ូត្រូវសិស្សជើងល្អ លួចយកម៉ូតូរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ សិស្សសាលា យ៉េស៊ូ ម្នាក់បានលួចម៉ូតូ របស់គ្រូគេចខ្លួនទៅបាត់ មិនឃើញវិលវិញ បន្ទាប់ពី សុំគ្រូស្នាក់នៅ បានត្រឹមកន្លះខែ ប្រកាន់នូវ ជំនឿ ព្រះយ៉េស៊ូ ចូលរៀនភាសារ ។

ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ ។

ម៉ូតូ ដែលកូសសិស្ស ជើងល្អ លួចយកទៅបាត់ ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK-2775 មានម្ចាស់ ឈ្មោះ កូរ៉េ ឌែរ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិកូរ៉េ ជាគ្រូគង្វាល(គ្រូបង្រៀនយ៉េស៊ូ) របស់ សាលាយ៉េស៊ូនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមបុរសម្នាក់ឈ្មោះ ទត វិទូ ប្រុស អាយុ២៨ឆ្នាំ ជាសិស្ស នៅសាលាយ៉េស៊ូ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត ភូមិ រការ ឃុំក្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាង ដើមបណ្តឹង របស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៊ុត ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ វិហារព្រះយ៉េស៊ូ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាព្រាច ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរត់គេចខ្លួនបាត់នៅសល់តែអត្តសញ្ញាណប័ណ្ណមួយសន្លឹកនៅវិហារយ៉េស៊ូ ។

ជនសង្ស័យរូបនេះ ទើបមកសុំ លោកគ្រូ របស់សាសនាយ៉េស៊ូ នៅវិហារ ខាងលើ ចូលរៀនភាសារ និងស្នាក់នៅ កន្លះខែកន្លងមកហើយ ។

ប្រភពបន្តទៀតថា ជនសង្ស័យ កាលពីថ្ងៃទី០៧ ខែមិថុនា បានខ្ចីម៉ូតូ ខាងលើ ពីគ្រូគង្វាល ជិះទៅមើលប្រពន្ធ ម្តងរួចមកហើយ លុះដល់ ថ្ងៃទី០៨ ពេលដែលលោកគ្រូគង្វាល ធ្វើដំណើរចាកចេញទៅ ខេត្តបន្ទាយមានជ័យបាត់ នៅវេលាម៉ោង២រសៀលថ្ងៃទី០៨ ខែមិថុនា បែជាជនសង្ស័យរូបនេះ លួចយកសោ ម៉ូតូ ជិះចាកចេញទៅបាត់ មិនប្រាប់ដំណឹង រហូតដល់ ព្រឹកថ្ងៃទី០៩នេះ បែជាជនសង្ស័យ ទូរស័ព្ទប្រាប់ថា ម៉ូតូ ត្រូវបាន ចោរប្លន់ យកបាត់ហើយ នៅច្រមុះជ្រូក ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ ថ្ងៃទី០៨ ខែមិថុនា ។ ទោះជានិយាយថា ម៉ូតូត្រូវបានចោរប្លន់យកទៅបាត់ក៏ដោយ ធាតុពិតគឺជាការ ភូតកុហក បំប៉ោងសភាពការណ៍ ទៅសាកសួរ នៅសង្កាត់ស្ទឹងមានជ័យ សមត្ថកិច្ចប្រាប់ថា យប់ថ្ងៃទី០៨ ខែមិថុនា អត់មានករណីប្លន់ឡើយ ។

សម្តីឆ្លើយដោះសារ យ៉ាងណាក៏ដោយ ម្ចាស់ម៉ូតូ ចាត់ឲ្យ បុរសឈ្មោះ ទត វិទូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្រាវជ្រាវ ៕ សុខាសែនជ័យ

image3

image2

image1

image4


ចែករំលែក៖