ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា សុជាតិវង្ស ៖ ជំរុញឲ្យក្រុមហ៊ុនដែលម៉ៅការស្ថាបនាផ្លូវចំការដូងត្រូវនាធាគុណភាព កុំឲ្យដូចពាក្យគេថា(ចាក់ស្ដើងស៊ីក្រាស ពេលចាក់ក្រាស់ស៊ីស្ដើង)

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនាផ្លូវនានាផ្លូវចំការដូង ក្នុងខណ្ឌដង្កោត្រូវគោរព្ធតា លក្ខណៈបច្ចេកទេស តាមស្តង់ដារ កុំឲ្យគេចោទថា ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ មានន័យថា ធ្វើឲ្យរួចតែពីដៃ ចាំយកលុយស្រួល លួច លក្ខណៈបច្ចេកទេស កេញចំណេញ គ្រប់យ៉ាង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ខណៈលោកចូលរួម ជាអធិបតីភាពក្នុងពិធី បើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវចូល សកលវិទ្យាល័យកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។

ជាមួយគ្នានេះ លោកអភិបាលសំណូមពរ ដល់ប្រជាជនរស់នៅសងខាងផ្លូវ មេត្តាចូលរួមសហការ ជាមួយក្រុមហ៊ុន និងអាជ្ញាធរ ដើម្បីឲ្យដំណើរការដ្ឋាន ប្រព្រឹត្តទៅដោយរលូន និងឆាប់ហើយតាមគម្រោងផែនការ និងបានជួយសម្រួលដល់បងប្អូន ក្នុងការធ្វើដំណើរចេញចូលលំនៅឋានផងដែរ។

លើសពីនេះទៅទៀតនោះ លោកអភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងនិស្សិតសូមធ្វើដំណើរដោយ គោរពច្បាប់ចរាចរណ៍ ខណៈមានផ្លូវស្អាតធំទូលាយ ។

លោក ប៉ា សុជាតិវង្ស បានបន្តថា កំណាត់ផ្លូវប្រមាណជាង៦០០ម៉ែត្រ ធ្វើអំពីបេតុងឆ្អឹងដែក កំរាស់១តឹកកន្លះ នឹងក្លាយជាប្រយោជន៍ដល់និស្សិត និងប្រជាពលរដ្ឋ ដែលធ្វើដំណើរ កាត់តាមតំបន់ខាងលើ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៉ា ជាតិវង្ស ក៍បានអំពាវនាវដល់អ្នកនយោបាយ សុំអោយដោះលែងអ្នកបឹងកក់ អ្នកបុរីកីឡា អ្នកថ្មគោល កុំបន្តជួលពួកគាត់អោយធ្វើបាតុកម្មទាមទារតទៅទៀត ។ អ្នកបឹងកក់ដែលធ្វើសកម្ម ភាពតវ៉ារាល់លើកនេះ មិនមែនដើម្បីបឹងកក់ទេ តែដើម្បីគោលដៅនយោបាយមួយ ដែលអ្នកទាំងនោះ គេជួលទៅធ្វើបាតុកម្ម សុំអោយដោះលែងទៅ ។ សូមបងប្អូនងាកមករកមុខរបរអាជីវកម្មចិញ្ចឹមជីវិតវិញ ។ ដូចជាយាយមាំមីមួយ លែងគិតរកសុីអី ចាំតែគេហៅទៅ ដើរតាមផ្លូវ បាន ៥ដុល្លារ បាន ១០ដុល្លារ ដល់ល្ងាចទៅជបើលៀងប៊ីយ៊ែរ ១កំប៉ុង ២កំប៉ុង រហូតឈឺ គាំងបេះ ដោយសារផឹកប៊ីយ៊ែរសោះថា គេធ្វើឯណាវិញ ហើយនៅសល់លុយអង្គុយលេងបៀយ៉ាងព្រងើយ ដែលលុយបានពីបាតុកម្ម ។

ជាមួយគ្នាដែរនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានបញ្ជាក់ថា៖ ក្នុងជំហានទី១នេះ គំរោងស្ថាបនាផ្លូវ និងប្រើរយៈពេល៣ខែជាមួយ និងការស្នើសុំ ការយោគយល់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលរងការរំខាន ដោយការស្ថាបនាផ្លូវខាងលើ។

លោកបន្តថា ក្នុងជំហានទី២ គម្រោងពង្រីកផ្លូវនេះ ធ្វើការពង្រីកបន្ថែម២ម៉ែត្រ សងខាងឲ្យបានទំហំ១១ម៉ែត្រ ។ផ្លូវ១ខ្សែនេះ ជាដូររបស់អគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនសិស្សនិស្សិត នៅចំការដូង ៕ សំរិត

image_7

image_6

image_5

image_4

image_3

image_2

image_1

image


ចែករំលែក៖