ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបដឹកឈើប្រណីតបំផ្លាញស្ពានអ្នកតារាជរួចម្ចាស់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តយីឌុបភ្លៅប្រាំមួយ គ្រឿងបានលួចដឹកឈើប្រណីតប្រភេទ ឈើម្រិញប្រមាណជា៥០ម៉ែត្រគូបបណ្តាល ឲ្យបាក់ស្ពានដែករួចម្ចាស់និងអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់តែម្តង។

ករណីខាងលើនេះបានកើតឡើងនៅ វេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ពានអ្នកតារាជ ត្រូវបានបំផ្លាញដោយរថយន្តដឹកឈើនេះ ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុក ឈូក ខេត្តកំពត។

បើកតាមសេចក្តីរាយការណ៍បានឲ្យដឹង​ ថា មុនពេលកើតហេតុមានរថយន្តចំនួន៣ គ្រឿងដឹកឈើប្រណីតដែលគេសង្ស័យ ដឹក​ចេញពីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺហើយ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ប្រកៀកពីក្រោយ។ ពេលនោះរថយន្ត២គ្រឿងទៀត​បានបើកគេចទៅផ្លូវផ្សេងបាត់ដោយឡែកតែរថយន្តមួយគ្រឿងខាងលើនេះបានបើក សំដៅឆ្លងកាត់ស្ពានដែកបាឡេបណ្តាល ឲ្យបាក់ស្ពានទៅមុខលែងរួចតែម្តង ។

បើតាមមន្រ្តីសមត្ថកិច្ចឲ្យដឹងថា ក្រោយ ពីកើតហេតុអ្នកបើកបររថយន្តនិងម្ចាស់ ឈើបាននាំគ្នារត់គេចខ្លួនដោយទុករថយន្ត និងឈើចោលហើយមកដល់ព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៦ គេឃើញសមត្ថកិច្ច ចម្រុះមានទាំងមន្ត្រីរដ្ឋបាលព្រៃឈើបាន ចុះទៅរឹបអូសឈើ រថយន្តនិងតាមស្រាវ ជ្រាវរកម្ចាស់រថយន្តដើមី្បមកទទួលលខុស​ត្រូវចំពោះការបំផ្លិចបំផ្លាញស្ពានទៅ តាមផ្លូវច្បាប់។

មន្រ្តីដដែលបានឲ្យដឹងទៀតថា ឈើ នៅលើរថយន្តនេះជាប្រភេទឈើប្រណីត មានចំនួនប្រមាណជា៥០ម៉ែត្រគូបដែល សង្ស័យថា ឈើទាំងនេះគេដឹកចេញពី ស្រុកឱរ៉ាល់ យកទៅលក់នៅប្រទេស វៀតណាម ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងខេត្ត កំពតឲ្យដឹងថា មួយយប់ៗរថយន្តប្រភេទ ខាងលើនេះលួចដឹកឈើប្រណីតឡើង រំជួយ​ផ្លូវប៉ុន្តែកម្រឃើញមន្រ្តីរដ្ឋបាលព្រៃ ឈើនិងសមត្ថកិច្ចចាប់បាននោះទេ។ ការ ដែលចាប់រថយន្តទាំងនេះមិនបានគេសង្ស័យ ថា មន្រ្តីជំនាញនិងសមត្ថកិច្ចមួយចំនួនដែល ដាក់កុងត្រូលនិងចុះល្បាតបានទទួលយក លាភសក្តារៈជំនួសការបង្ក្រាប។ ដូចនេះ ករណីបាក់ស្ពានមានតម្លៃរាប់លានដុល្លារ តើអ្នកណាទទួលខុសត្រូវប្រសិនបើចាប់ មេឈ្មួញឈើនិងម្ចាស់រថយន្តមិនបានទេ នោះ? ៕ សហការី

3


ចែករំលែក៖