ព័ត៌មានទាន់ហេតុការណ៍៖

សាខាគយខេត្តកំពង់ចាមឆែកឆេរឃ្លាំងស្តុកភេសជ្ចៈសង្ស័យលាក់ទុកទំនិញគេចពន្ធ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងគយខេត្តកំពង់ចាមបានចុះឆែកឆេរឃ្លាំងស្តុកទំនិញគេចពន្ធមួយនៅចំណុចផ្ទះដីឡូភូមិបឹងកុកទី២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្ត កំពងចាម ។

ប្រតិបត្តិការនេះក្រោមការដឹកនាំរបស់លោក ប្រាក់ ចាន់ធី ប្រធានសាខា គយខេត្ត កំពង់ចាម សហការជាមួយសមត្ថកិច្ច ។

លោក ប្រាក់ ចាន់ធី ប្រធានសាខាគយខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងការ ចុះឆែកឆេរឃ្លាំងនេះ ក្រោយពីមានការ សង្ស័យថា មានភេសជ្ជៈមួយចំនួនបានដឹកយកមកទុកនៅក្នុងឃ្លាំងខាងលើនេះ ដែល សុទ្ធសឹងតែគេចពន្ធ ហើយកងកម្លាំងជំនាញ របស់លោកបាននាំគ្នាត្រួតពិនិត្យ និង ឆែកឆេរតែម្តង ។

ម្ចាស់ទីតាំងនេះមានឈ្មោះ លាង ស្រ៊ី ភេទប្រុស អាយុ៥៣ឆ្នាំ ហើយភេសជ្ជៈ ដែលសង្ស័យគេចពន្ធ នោះ មានដូចជា បាកាស, គោជល់, M150 អូឡាតេ… ។

បច្ចុប្បន្នកម្លាំងជំនាញគយកំពុងត្រួត ពិនិត្យ និងឆែកឆេរដល់ព្រឹកនេះបន្តទៀតដោយរៀបចំនួនទំនិញដែលគេចពន្ធ និង យកមកពិន័យតាមនីតិវិធី ៕ ហេង នរិន្ទ្រ

2


ចែករំលែក៖