ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ីប៉ាស៊ីហ្វិក “ក្ដៅ” ជាមួយនឹងសព្វាវុធ ប្រភេទថ្មីដែលមហាអំណាចធំៗផលិតឡើង

ចែករំលែក៖

ការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែគគ្រឹកគគ្រេងពីមួយថ្ងៃទៅមួយថ្ងៃដោយល្បឿននៃការអភិវឌ្ឍលឿនហួសពីការស្មាន។ ស្ថានភាពទាំង​នេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការ ​ចំណាយប្រាក់ដ៏មហាសាលរបស់ប្រទេស មហាអំណាចសម្រាប់ផលិ​តសព្វាវុធទំនើបៗ របស់ខ្លួន។

ពេលកន្លងមកថ្មីៗ អាមេរិកបានសាកល្បងបានជោគជ័យនូវយន្ដហោះ X-37B ដែលអាចបំពេញភារកិច្ចយោធាបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះអាមេរិកក៏ជំរុញឱ្យ ផលិតឧបករណ៍ហោះហើរ X-47B ដែល ទំនើបជាងមុនទៅទៀត។ ក្នុងពេលនោះ យន្ដហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិកក៏ដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ី ហ្វិក ជាពិសេសអាមេរិកកំពុងបង្កើនកម្លាំងសព្វាវុធដល់កម្លាំងទាហានដែលបោះ ទីតាំងនៅតំបន់អាស៊ីភាគឦសាន។ តាមបណ្ដាញផ្សព្វផ្សាយនានារបស់អង់គ្លេសបានឱ្យដឹងថា អាមេរិកមានគម្រោងចំណាយ ប្រាក់១២,៦ពាន់លានដុល្លារ ដើម្បីសាង សង់ និងពង្រីកទីតាំងយោធានៅលើកោះ Guam ប្រទេសជប៉ុន។ ទាំងនោះគឺជាការចំណាយប្រាក់ដ៏ធំបំផុតសម្រាប់សាងសង់ ទីតាំងយោធានៅអាស៊ីប៉ាស៊ីហ្វិករបស់ អាមេរិកចាប់តាំងពីសង្គ្រាមលោកលើក ទី២មកទល់ពេលនេះ។

បច្ចុប្បន្នចំនួនគ្រាប់បែក-ក្បាលគ្រាប់ បរមាណូរបស់អាមេរិកអាចបំផ្លាញពិភពលោកទាំងមូលឱ្យរលាយបាត់សូន្យ។ ប្រព័ន្ធ ការពារកាំជ្រួចមីស៊ីលរបស់អាមេរិកក្លាយជារនាំងមួយដ៏មានប្រសិទ្ធភាពគ្មានកាំជ្រួច មីស៊ីលណាមួយដែលអាចវាយប្រហារ ចូលទៅទឹកដីអាមេរិកបានឡើយ។ ចំណែក កងកម្លាំងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ​របស់អាមេរិកអាចវាយប្រហារបានចំគោ​ល ដៅណាមួយនៅលើភពផែនដីក៏ដូចជា​យន្ដហោះទម្លាក់គ្រាប់បែកអាចបំពេញភារកិច្ចវាយលុកដោយគ្មានសត្រូវណាមួយ អាចតដៃបាននោះទេ។

ពេលកន្លងមកថ្មីៗ ជប៉ុនបានប្រកាសគម្រោងដាក់បន្ថែមកាំជ្រួចមីស៊ីលការពារ Patriot និងជំរុញឱ្យផលិតនាវាចម្បាំងដែល បំពាក់កាំជ្រួចមីស៊ីល Aegis នៅក្នុងកម្មវិធីមួយសម្រាប់ទប់ទល់ការវាយលុករបស់ សត្រូវ។ ចាប់តាំងពីអំឡុងទសវត្ស៨០ សតវត្សទី២០ រហូតមកទល់ពេលនេះ ជាង៩០ភាគរយ សព្វាវុធរបស់កម្លាំងការពារជាតិជប៉ុនគឺផលិតនៅក្នុងស្រុក ហើយភាគច្រើននៃសព្វាវុធទាំងនោះមានកម្រិតឈានមុខគេនៅលើពិភពលោក។ បច្ចុប្បន្ន វិស័យឧស្សាហកម្មអវកាស និងកាំជ្រួចមីស៊ីលរបស់ជប៉ុនបានក្លាយទៅជាប្រព័ន្ធ ស្រាវជ្រាវវិទ្យាសាស្ដ្រ និងផលិតមានកម្រិត ស្ដង់ដារខ្ពស់ ពិសេសកាំជ្រួចមីស៊ីលសម្រាប់ នាំផ្កាយរណបទៅកាន់លំហអាកាស H ​2-A និង M-5។ ផ្កាយរណបត្រួតពិនិត្យនៅ​លើពិភពលោកស្ថានីយអវកាសពិភពលោ​ក របស់ជប៉ុនសុទ្ធតែមានកម្រិតល្អដាច់គេនៅលើពិភពលោក។

នាវាមុជទឹកធម្មតាដែលជប៉ុនស្រាវ ជ្រាវ និងផលិតឡើងក៏មានបច្ចេកវិទ្យានាំ មុខគេនៅលើពិភពលោកផងដែរ។ នាវា ចម្បាំង Aegis និង Osumi ក៏មានចំណុច ពិសេសដាច់គេផងដែរ។ អំពីឧបករណ៍ សម្រាប់ទាហានអាកាសជប៉ុនមានចំនួន យន្ដហោះចម្បាំង F-15 ច្រើនជាងគេបង្អស់ ទី២បន្ទាប់ពីអាមេរិក។ សមត្ថភាពធ្វើសង្គ្រាម នៅលើដែនអាកាសរបស់ជប៉ុនអាច និយាយបានថា ឈរលំដាប់កំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចំណែកចិនក៏កំពុងកែប្រែលើវិស័យយោធាក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនទទួល បានជោគជ័យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី២នៅលើពិភពលោក។ អំពី កម្លាំងយោធាចិននឹងមានគម្រោងផលិតយន្ដហោះទំនើបៗជាច្រើនគ្រឿង និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ចិនក៏ប្រកាស នូវប្រភេទយន្ដហោះបំបាំងកាយ J-20 របស់ខ្លួនផងដែរ។ កាំជ្រួចមីស៊ីលដែលទីក្រុងប៉េកាំងផលិតនោះអាចមានសមត្ថភាពបាញ់ចំគោលដៅបានចម្ងាយ៤ពាន់គីឡូម៉ែត្រ។ កាំជ្រួចមីស៊ីលថ្មីទាំងនោះជាផ្នែក មួយនៃប្រព័ន្ធការពារតាមដែនអាកាស របស់ចិន។ ទាំងនោះជាយុទ្ធសាស្រ្តក្នុង ការទប់ស្កាត់ការវាយប្រហារណាមួយពីដែន សមុទ្រក៏ដូចពីលើដែនអាកាស។ លើសពី នេះទៅទៀតចិនក៏ខិតខំជំរុញដាក់ឱ្យប្រើប្រាស់នូវនាវាផ្ទុកយន្ដហោះនៅក្នុងឆ្នាំ នេះ។ តាមតួលេខរយៈពេល១០ឆ្នាំកន្លង មកចិនបានទិញសព្វាវុធដែលមានតម្លៃ រហូតដល់១៥០ពាន់លានដុល្លារ។

ឥណ្ឌាដែលជាប្រទេសចំណាយប្រាក់សម្រាប់ក្រសួងការពារជាតិ៣២ពាន់លាន ដុល្លារក្នុងមួយឆ្នាំ ក៏បានបង្កើនបន្ថែម៨ ភាគរយទៀតក្នុងពេលដែលកម្លាំងទ័ព របស់ចិន និងប៉ាគីស្ថានកាន់តែខ្លាំងឡើងៗនោះ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ឥណ្ឌានឹងមាននាវាផ្ទុកយន្ដហោះ២គ្រឿង ប្រភេទ INS Vikramaditya និង INS Vikrant ព្រមទាំងនាវាចម្បាំងប្រភេទទំនើប ជាច្រើនគ្រឿងទៀតផង។ ក្រោយពេល គម្រោងខាងលើបានជោគជ័យឥណ្ឌានឹងមាននាវាចម្បាំងទាំងអស់១៤០គ្រឿង។

ដោយឡែកកូរ៉េខាងត្បូងក៏សម្រេច ចំណាយប្រាក់៥៥០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍសព្វាវុធយោធាក្នុងរយៈ ពេល១៥ឆ្នាំ។ ចំណែកប្រទេសកូរ៉េខាង ជើងបានរក្សានូវអាថ៌កំបាំងស្ដីពីផែនការការពារជាតិ ប៉ុន្ដែកម្លាំងរបស់កូរ៉េខាងជើងក៏អាចប្រៀបផ្ទឹមនឹងប្រទេសជិតខាងដូច កូរ៉េខាងត្បូងបានដែរ។ ទាំងនោះហើយ ដែលធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេច ចិត្ដបង្កើនប្រាក់សម្រាប់អភិវឌ្ឍសព្វាវុធ។

ក្នុងពេលនោះដែរ តំបន់អាស៊ីភាគអាគ្នេយ៍ក៏បង្កើនការនាំចូលសព្វាវុធទំនើបៗពីបរទេស។ សិង្ហបុរីក៏មានគម្រោងទិញ នាវាមុជទឹក២គ្រឿងផងដែរ។ អូស្ដ្រាលី បានលើកគម្រោងចំណាយប្រាក់១៧៩ ពាន់លានដុល្លារ រយៈពេល២០ឆ្នាំខាងមុខ ដើម្បីទិញនាវាមុជទឹកនាវាចម្បាំង និងយន្ដ ហោះចម្បាំង។

បណ្ដាប្រទេសជាច្រើននៅលើពិភព លោក ពិសេសប្រទេសមហាអំណាចធំៗ ដូចជាអាមេរិក ចិន ឥណ្ឌា រុស្ស៊ី កំពុងប្រកួត ប្រជែងសព្វាវុធយ៉ាងខ្លាំង។ ការប្រកួត ប្រជែងអាចនឹងបង្កឱ្យមានបដិវត្ដន៍មួយនៅក្នុងសង្គ្រាមលើដែនសមុទ្រធ្វើឱ្យផ្លាស់ប្ដូរតុល្យភាពនៃសិទ្ធិអំណាចលើពិភពលោក។ ឥណ្ឌានិងរុស្ស៊ីបានចាប់ដៃរួមគ្នាអភិវឌ្ឍកាំជ្រួចមីស៊ីល Brahmos ជំនាន់ទី២ ដែលអាចហោះហើរក្នុងល្បឿន៧.៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចិនក៏កំពុងផលិត កាំជ្រួចមីស៊ីលវាយលុកដែលមានល្បឿនលឿនជាងសំឡេង DF-21D ។ ចំណែកអាមេរិកក៏កំពុងជំរុញផលិតកាំជ្រួចមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេងជាច្រើនដងប្រភេទ X-51A ជាដើម។

ក្រុមអ្នកវិភាគនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិកយល់ឃើញថា ជាមួយនឹងការ បង្កើនការផលិតសព្វាវុធឥតឈប់ឈរនឹងធ្វើឱ្យតំបន់នេះក្លាយទៅជាទីតាំងប្រកួត ប្រជែងផ្នែកសព្វាវុធនៅលើពិភពលោក ហើយនឹងធ្វើឱ្យសិទ្ធិអំណាចត្រូវផ្លាស់ប្ដូរ ផងដែរ ពិសេសឥទ្ធិពលនៅលើដែន សមុទ្រ។

បើប្រៀបធៀបអំពីសេដ្ឋកិច្ចតំបន់ អាស៊ីនៅមានសេដ្ឋកិច្ចទន់ខ្សោយជាង តំបន់អឺរ៉ុប ប៉ុន្ដែលំដាប់សេដ្ឋកិច្ចទី២ និងទី៣លើពិភពលោកស្ថិតនៅតំបន់អាស៊ី។ ជាមួយការរីកចម្រើននៃសេដ្ឋកិច្ចនោះនឹង ជំរុញឲ្យអាស៊ីប៉ាស៊ីហ្វិកក្លាយទៅជាទីផ្សារ ទិញដូរសព្វាវុធដ៏មានសារសំខាន់ក្នុង ពេលបច្ចុប្បន្ន៕ ម៉ែវ សាធី

us-navy-persian-gulf


ចែករំលែក៖