ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីជនជាតិអូស្រ្តាលីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ទឹកសណ្ឋារកាសាអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រី្ដជនជាតិអូស្រ្តាលីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅបន្ទាប់ទឹកនៃសណ្ឋាគារកាសាអង្គរ ដោយធ្លាយក្រពះស្លាប់ ដែលករណីនេះសមត្ថកិច្ចចម្រុះបានអះអាងថា ការស្លាប់នេះដោយសារការប្រើប្រាស់ថ្នាំពេទ្យខុសបច្ចេកទេស ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារកាសាអង្គរជាន់ទី៣ បន្ទប់លេខ៣២៨ ស្ថិតនៅភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការ នគរបាលក្រុងសៀមរាបបានឲ្យដឹងថាស្ត្រីជនជាតិអូស្រ្តាលីដែលបានដេកស្លាប់នៅសណ្ឋាគារកាសាអង្គរនោះមានឈ្មោះ SPRY SUSAN CLARAអាយុ៦៤ឆ្នាំជនជាតិអូស្រ្តាលីជាភ្ញៀវទេសចរណ៍ដែលចូលមកស្នាក់នៅក្នុងក្រុងសៀមរាបតាមច្រកទ្វារអន្តរជាតិបាវិតពីប្រទេសវៀតណាមមកប្រទេសកម្ពុជា។លោកបន្ថែមថាសពស្រ្តីរងគ្រោះខាងលើធ្លាប់មានប្រវត្តិជំងឺប្រចាំកាយដូចជាទឹកនោមផ្អែមលើសឈាមបើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបង្ហាញសពជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាមក្នុងក្រពះពីព្រោះនៅលើរូបរាងកាយមានស្នាមជាំហើយមានឈាមចេញតាមច្រមុះ និងតាមមាត់ទៀតផង។ សពត្រូវបានក្រុមហ៊ុនធ្យូរនិងស្ថានទូតប្រទេសអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជាបានសម្រេចរក្សាទុកសាកសពនៅមន្ទីរពេទ្យរ៉ូយ៉ាល់រងចាំក្រុមគ្រួសារមកទទួល ៕ ជានិរន្ដរ៍

ses (1)

ses (2)

ses (3)


ចែករំលែក៖