ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីសម្រេចឃុំខ្លួនឧកញ៉ា ស៊ឹង ប៊ុណ្ណា

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញលោក ឡុង កេសភារម្យ កាលពីវេលាម៉ោងប្រមាណ៦និង១៥នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បានសម្រេចចេញដីកាឃុំខ្លួនលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ថៅកែក្រុមហ៊ុនវាយតម្លៃ អចលនទ្រព្យប៊ុណ្ណារៀលធីគ្រុបជាបណ្តោះអាសន្ន ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារPJ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញលោក លី សុផាណា បាន ឲ្យដឹងថា លោក ស៊ឹង ប៊ុណ្ណា ត្រូវបាន លោក សេង ហ៊ាង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបានយោងតាម មាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញ ដូរបាន និងប្រតិបតិ្តការទូទាត់សងប្រាក់។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ដែលជាក្រុមហ៊ុនជំនាញ ខាងវាយតម្លៃអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពី វេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦ ពាក់ព័ន្ធនឹងករណីចេញមូលប្បទាន បត្រ(សែក)គ្មានសាច់ប្រាក់ចំនួន៤០ម៉ឺន ដុល្លារទៅឲ្យដើមបណ្ដឹងឈ្មោះកាវ ហ៊ុន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោកទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញដើម្បីសាកសួរភ្លាមៗ ។

ជុំវិញការឃាត់ខ្លួនលោក ស៊ឹង ប៊ុណ្ណា នៅពេលនេះ ត្រូវបានប្រពន្ធរបស់លោក រៀបរាប់ថា នេះជាការលាបពណ៌ដែល មានរឿងនៅពីក្រោយ ។ តាមរយៈគណនី ហ្វេសប៊ុកឈ្មោះ Sorn Somaly បានរៀប រាប់ថា “ការកសាងស្នាដៃជាច្រើនរបស់ លោក ប៊ុណ្ណា បានបន្សល់ដល់កូនដល់ចៅ ទោះជាជាប់គុកក៏យើងព្រមទទួល ព្រោះ គ្រប់យ៉ាងគេបានធ្វើរួចហើយ។ ពួកយើង មិនចេះលេងល្បែង យើងដឹងតែរករកមិន ទំនេរ តើក្រុមហ៊ុនយើងអាចខាតទៅរួច ទេបើមិនមានរឿងពីក្រោយខ្នង? ការលាប ពណ៌គឺជារឿងគួរឲ្យខ្លាចបំផុត ។ ខ្ញុំចង់ ប្រាប់ថា ពេលនេះខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំក៏មិនមានប្រាក់សល់រាប់រយលានដូច អស់លោកគិតដែរ ផ្ទះសម្បែងរបស់ខ្ញុំបានបាត់អស់ហើយៗខ្ញុំក៏មិនបន្ទោសអ្នកណាដែរគឺមកពីភាពល្ងង់ខ្លៅនិងជឿជាក់លើ អ្នកដទៃដោយគិតថាគេជាមនុស្សល្អដូចយើង”។

ហ្វេសប៊ុកដដែលនេះបានបន្តថា “ភាព ស្មោះត្រង់មិនបោកប្រាស់មិនដែលចង់បានរបស់គេមានតែចិញ្ចឹមនិងផ្តល់កំណើតឲ្យគេដុះដាល តែអ្វីដែលបានត្រឡប់មកវិញ គឺកូនក្រពើ ។ ព្រឹកមិញប្តីខ្ញុំបានដើរចេញពីក្រុមហ៊ុនឲ្យគេចាប់ខ្លួនដោយញញឹមលោកព្រមទទួលយកគ្រប់បញ្ហាព្រោះលោកបានដឹងជាស្រេចហើយ អ្វីដែលជាបណ្តាំចុង ក្រោយគឺអូនត្រូវថែកូនឲ្យល្អ ទោះជាមាន ស៊ីអត់ស៊ីប្រឹងរកដោយសុចរិត បងមិនអីទេ ថែខ្លួនលេបថ្នាំឲ្យទៀងទាត់ ។ ក្រុមហ៊ុន មួយដែលធ្លាប់ជួយសង្គមខាងផ្នែកដីធ្លីនៅ ស្រុកខ្មែរ ក្រុមហ៊ុនដែលបណ្តុះបណ្តាល មនុស្សរាប់រយពាន់នាក់ឲ្យក្លាយជាអ្នកចេះរកស៊ី ក្រុមហ៊ុនដែលជួយមនុស្សជាច្រើន ឲ្យក្លាយជាមហាសេដ្ឋី ក្រុមហ៊ុនដែលវាយតម្លៃដីធ្លីមិនស៊ីសំណូក” ៕ ហេង សូរិយា

photo_2016-06-10_18-13-12


ចែករំលែក៖