ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យឃាត់បុរសម្នាក់ដែលចូលចិត្តល្បួងក្មេងស្រី មិនទាន់គ្រប់អាយុ យកទៅរំលោភ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យបានឃាត់ខ្លួនជនល្មោភ កាមម្នាក់នៅចំណុចក្នុងផ្ទះសំណាក់យីហោ ណារ៉ាវី បន្ទប់លេខ០២ ផ្លូវលេខ៣បេតេ ក្រុមទី១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។ ការ ចាប់ខ្លួនជនល្មោភកាមរូបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦ ហើយជននេះទៀតសោតក៏មានដីកាពីតុលាការទៀតផងរឿងរំលោភក្មេងស្រីនេះ ។

អធិការនគរបាលខណ្ឌមានជ័យលោក តេង ស៊ីណូ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហួង វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរនៅ ផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំ​កុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ដោយឡែកជរងគ្រោះអាយុ១៣ឆ្នាំ ជា សិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ ដើមថ្កូវ ស្នាក់នៅភូមិចំរើនផល១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។ លោកអធិការ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនកម្លាំង នគរបាលរបស់លោកបានដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1CF-4658 និងទូរស័ព្ទ ដៃ១គ្រឿងចាស់ ។

លោកអធិការបានបន្តទៀតថា មុន ពេលកើតហេតុក្មេងស្រីរងគ្រោះកំពុងរៀននៅក្នុងថ្នាក់ ពេលនោះជនសង្ស័យឈ្មោះ ហួង វណ្ណៈ បានទូរស័ព្ទលួងលោមហៅជន រងគ្រោះមកជួបគ្នានៅផ្ទះសំណាក់ណា រ៉ាវី បន្ទប់លេខ២ (ចំណុចកើតហេតុ) ហើយជនសង្ស័យបានជិះម៉ូតូមកចាំនៅ ក្នុងបន្ទប់ ផ្ទះសំណាក់ណារ៉ាវី មុនរួចជា ស្រេច ។ បន្ទាប់មកជនរងគ្រោះក៏បាន មកតាមក្រោយរួចបានរួមភេទជាមួយគ្នាបាន សម្រេច១លើក ហើយត្រូវឪពុកម្តាយជន រងគ្រោះបានមកឃើញទាន់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួង វណ្ណៈ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនចាត់ការតាម ច្បាប់តែម្តង ។

នគរបាលបានឲ្យដឹងថា ជនល្មើសនេះ ធ្លាប់មានដីកាឲ្យចាប់ខ្លួនម្តងមកហើយពី បទរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុដែរ ប៉ុន្តែជនល្មើសបានគេចខ្លួនទើបថ្ងៃកើតហេតុនេះត្រូវនគរបាលចាប់ជាប់ ៕ ហេង នរិន្ទ្រ

romlob


ចែករំលែក៖