ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងជំទង់ម្នាក់ត្រូវរន្ទះបាញ់សន្លប់ធំពេលកំពុងរាវខ្ចៅក្នុងទឹកស្ទឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ក្មេងស្រីជំទង់ម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់​ស្ថិតក្នុងការសង្រ្គោះបន្ទាន់នៅឡើយ​ ខណៈក្មេងស្រីរូបនេះកំពុងរាវខ្ចៅក្នុងទឹកស្ទឹង​ នៅពេលមេឃកំពុងធ្លាក់ភ្លៀងមួយមេធំគួរសម ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចក្នុងទឹកស្ទឹងសំឡាញ ស្ថិតក្នុងភូមិស្បូវរីក​ ឃុំលាច​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ។​

សមត្ថកិច្ចនគរបាលប្រាប់ថា ក្មេងស្រីជំទង់រងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ ម៉ៅ​ ខេម៉ា​ អាយុ១៣ឆ្នាំ​ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ​ ស្ថិតក្នុងភូមិឃុំកើតហេតុ។​

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបន្តទៀតថា ក្មេងស្រីរងគ្រោះ​ ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនមកសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែកខេត្ត​ ហើយកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់នៅឡើយ ៕ បឹម​ ពិន​

ses (2)

ses (1)


ចែករំលែក៖