ព័ត៌មានទាន់ហេតុការណ៍៖

មានមនុស្សស្លាប់នៅក្នុងបន្ទប់សួរចម្លើយអធិការដ្ឋានស្រុកកណ្តៀងគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់សួរចម្លើយរបស់សមត្ថកិច្ចនរគបាលអធិការដ្ឋាននរគបាលស្រុកកណ្តៀង ដោយគ្មានមូលហេតុច្បាស់លាស់​ ខណៈត្រូវបានគេបិទបាំងមិនឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអ្នកកាសែតចូលយកព័ត៌មាន ។

ហេតុការណ៍បានភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងបន្ទប់សួរចម្លើយនៃអធិការដ្ឋាននរគបាលស្រុកកណ្តៀង ។​

ប្រភពនានាជុំវិញកន្លែងកើតហេតុ​ (អធិកាដ្ឋាននរគបាលស្រុកកណ្តៀង)​ បានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ វ៉ន​ កាច​ (ហៅប្រុច)​ ស្ថិតក្នុងភូមិក្បាលពាម​ ឃុំស្យា​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់​ មានប្រពន្ធឈ្មោះ​ ជឹង​ សុខន​(ហៅច្រឹប)​ អាយុ៤១ឆ្នាំនិងកូនស្រីម្នាក់មានអាយុ៣ឆ្នាំក្នុងបន្ទុកគ្រួសារ​ ចំណែកឪពុកម្តាយជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ រននិងយុនមានទីលំនៅភូមិតាសោម​ ឃុំស្វាយជ្រះ​ ស្រុកស្នួល​ ខេត្តក្រចេះ។​ ហើយទទួយលបានដំណឹងថាកូនប្រុសរបស់គាត់ស្លាប​ ប៉ុន្តែមិនទាន់មកដល់ខេត្តពោធិ៍សាត់នៅឡើយ​ទេ​ ហើយក៏មិនទាន់ដឹងថាឪពុកម្តាយឫប្រពន្ធកូនដាក់ពាក្យបណ្តឹងពាក់ព័ន្ធនិងករណីខាងលើ។​ ប្រភពបន្តថាគេពុំបានដឹងរឿងអ្វីច្បាស់លាស់នោះទេ​ ប៉ុន្តែមុនកើតហេតុឃើញសមត្ថកិច្ចនរគបាលបានទៅចាប់ខ្លួនជនសង្ស័យដើម្បីយកមកសួរនាំប៉ុន្តែប្រភពខ្លះលើកឡើងថាកាលដែរសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកនេះបន្ទាប់ពីទទួយពាក្យបណ្តឹងមួយច្បាប់ថាគាត់បានរំលោភក្មេងស្រីអនិកជនម្នាក់មានទីលំនៅភូមិឃុំជាមួយគ្នា។​ ប្រភពបន្តទៀតថាក្រោយមកមិនដឹងជាយ៉ាងមិចស្រាប់តែប្រទះឃើញជនសង្ស័យចងកផ្ជួនិងជម្រឹងបង្អួចក្នុងបន្ទប់សួរចម្លើយស្លាបយ៉ាងអណោចអធ​ម។​

ករណីខាងលើនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ជាករណីអត្តឃាត ឬឃាតកម្ម​ ខណៈដែលមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ និងអ្នកកាសែតចូលរួមស្រាវជ្រាវព័ត៌មាន​ ប៉ុន្តែត្រូវបានសមត្ថកិច្ចនរគបាលនៅទីនោះមិនឲ្យចូល ៕ ប៉ឹម​ ពិន

ssse


ចែករំលែក៖