ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពេទ្យជាប់កិច្ចសន្យា ៧៧នាក់នៅស្រុករមាសហែកអំពាវនាវសុំឲ្យក្រសួងសុខាភិបាលបញ្ចូលក្របខណ្ឌរដ្ឋ (មានវីដេអូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្រ្តីពេទ្យជាប់កិច្ចសន្យា ចំនួន៥នាក់ ដែលជាតំណាងមន្ត្រីជាប់កិច្ចសន្យាចំនួន៧៧រូប កំពុងបម្រើការងារសុខាភិបាលនៅតាមមណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែកបាននាំគ្នាមកខេត្តស្វាយរៀងដើម្បីរកបទអន្តរាគមន៍ដោយអំពាវនាវសុំឲ្យអន្តរាគមន៍ដល់ក្រសួងសុខាភិបាលបញ្ចូលមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាចំនួន៧៧រូប នៅស្រុករមាសហែកបានចូលក្នុងបុគ្គលិកក្របខណ្ឌរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ។

បើតាមលោក ស៊ុំ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ (បរិបត្រ័រងទន្តគិលានុបដ្ឋាក) បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក បានឲ្យដឹងថា លោកជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារសុខាភិបាលនៅមន្ទីរពេទ្យបង្អែករមាសហែករយៈពេលជិតបីឆ្នាំមកហើយ ។ ចំពោះមន្រ្តីជាប់កិច្ចសន្យាបម្រើកាងារសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកស្រុករមាសហែក សរុប៨២រូប ក្នុងនោះមានទាំងនិស្សិតជាប់ឯកទេសពេទ្យបឋម និងពេទ្យមធ្យម ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារសុខាភិបាលចាប់ពី២ឆ្នាំទៅ១០ឆ្នាំ ក៏ប៉ុន្តែលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានជ្រើសរើសបញ្ចូលក្របខណ្ឌរដ្ឋបានតែ០៥រូបប៉ុណ្ណោះ នៅសល់៧៧រូប មិនបានបញ្ចូលក្របខណ្ឌ ហើយ៤២នាក់សុទ្ធសឹងមានសញ្ញាបត្រ័ និងបរិញ្ញាបត្រ័ឯកទេស ។

លោកស៊ុំ ឧត្តម បន្តទៀតថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីចែកសញ្ញបត្រ បរិញ្ញាបត្រ នៅក្នុងសកលវិទ្យាលយ័អាយអាយស៊ី រាជធានីភ្នំពេញ ដោយមានខ្លឹមសារថា គ្រូពេទ្យជាប់កិច្ចសន្យា ដែលជាគ្រូពេទ្យឯកទេសទាំងអស់ ត្រូវបញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋទាំងអស់នៅក្នុង ខែមិថុនា ឆ្នាំ២០១៦ និងយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែឧសភា ២០១៦ ស្តីពីការបញ្ចូលក្របខណ្ឌបុគ្គលិកជាប់កិច្ចសន្យានៅទូទាំងប្រទេសចំនួន៣,៦៩០កន្លែងទូទាំងប្រទេស ឲ្យបានមុនថ្ងៃទី២១ ខែមិថុនា ២០១៦ ។

ផ្អែកតាមទិដ្ឋភាពជាក់ស្តែងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ មានមន្ត្រីការិយាលយ័រដ្ឋបាលមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រកាសថា សេចក្តីសម្រេចបញ្ចូលក្របខណ្ឌគឺបញ្ចប់បញ្ជីហើយ ដោយឡែកមន្រ្តីជាប់កិច្ចសន្យាក្នុងស្រុករមាសហែក បញ្ចូលក្របខណ្ឌបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូប ពុំទាន់បានបញ្ចូលក្របខណ្ឌរដ្ឋទេ ហើយមន្រ្តីរូបនោះបន្តទៀតថា ទូទាំងខេត្ត ក្រសួងតម្រូវឲ្យបញ្ចូលក្នុងក្របខណ្ឌរដ្ឋតែ៤៨នាក់ប៉ុណ្ណោះ ទើបមិនអាចបញ្ចូលបានទាំងអស់ ដោយឡែកស្រុករមាសហែកមានមន្រ្តីជាប់កិច្ចសន្យាដល់ទៅ៨២នាក់ ហើយមន្ត្រីមួយចំនួនគ្មានសញ្ញាបត្រឯកទេស ការពិតមន្ត្រី៨២នាក់ គឺមានសញ្ញាបត្រ បរិញ្ញាបត្រឯកទេស្ទចំនួន៤២នាក់ ទើបមន្រ្តីជាប់កិច្ចសន្យាទាំង៧៧រូប សុំអំពាវនាវសូមឲ្យក្រសួងសុខាភិបាលពិនិត្យបញ្ចូលមន្រ្តីជាប់កិច្ចសន្យា៧៧រូប ជាបុគ្គលិកក្របខណ្ឌរដ្ឋដោយអនុគ្រោះ ។

ទាក់ទិនករណីខាងលើនេះដែរ លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានមានអោយដឹងថា មន្រ្តីជាប់កិច្ចសន្យាទូទាំងខេត្ត មានជាង២០០នាក់ ក្នុងនោះបានបញ្ចូលក្របខណ្ឌរដ្ឋចំនួន៤៨រូបទេ មូលហេតុមន្រ្តីជាប់កិច្ចសន្យាមួយចំនួនជាកម្មករបុគ្គលិករដ្ឋបាល អ្នកសំអាតអនាមយ័ អ្នកបើកបរ អ្នកដាំបាយ ដោយឡែកស្រុករមាសហែកមាន៨២នាក់ ជាប់៥នាក់ ចំពោះមន្រ្តីមួយចំនួនចូលបម្រើការ១០ឆ្នាំ, ជាង១០ឆ្នាំគឺគ្មានសញ្ញាបត្រ ខ្លះទើបតែរៀននៅពេលក្រោយបានទទួលសញ្ញាបត្រក្នុងឆ្នាំ២០១៦ ហើយមន្ទីរសុខាភិបាលបានផ្ញើសំណើបញ្ចូលក្របខណ្ឌចាប់តាំងពីខែមករា ឆ្នាំ២០១៦ផុតអស់ ហើយសម្តេចហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ទើបមន្ត្រីជាប់កិច្ចសន្យាមកតវ៉ា ហើយមន្រ្តីមួយចំនួនគឺយកសញ្ញាបត្របញ្ជាក់ដោយយោធា ក្រសួងសុខាភិបាលមិនទទួលស្គាល់ ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា បើមន្ទីរសុខាភិបាលខេត្តស្វាយរៀងគឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់ក្របខណ្ឌរដ្ឋមកបម្រើកាងារសុខាភិបាល ក៏ប៉ុន្តែមន្ត្រីទាំងអស់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ទើបក្រសួងមិនទទួលយក ៕ យឹម សុថាន

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1111710512184719/” width=”600″ height=”400″ onlyvideo=”1″]

 

aes (2)

aes (1)


ចែករំលែក៖