ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរីអញ្ជើញសំណេះសំណាល និងដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្តខេត្តពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ២៤០គ្រួសារ នៅស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកលី ធុជប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី អមដំណើរដោយ លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តលោកគិត ទ្រីអភិបាលរងខេត្តនិងមន្ត្រីអ្នកមុខអ្នកការមួយចំនួននៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦បានអញ្ជើញចុះសំណេះសំណាលនិងដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្តខេត្តពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ២៤០គ្រូសារនៅភូមិបានប៉ុងឃុំប៉ុង ស្រុកវើនសៃ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកទេសរដ្ឋមន្ត្រីបានពាំនាំមកនូវការសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ដែលជានិច្ចកាលសម្តេចតេជោតែងតែគិតគូរ និងខ្វល់ខ្វាយចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសជាក់ស្តែងថ្ងៃនេះសម្តេចប្រមុខរាជរដ្ឋាភិបាលបានចាត់តាំងរូបលោក និងក្រុមការងារថ្នាក់ខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តដើម្បីជួយពិនិត្យព្យាបាលជូនពុកម៉ែបងប្អូនយើងដោយឥតគិតថ្លៃផងដែរ ។

លោក លី ធុជ ក៏បានលើកឡើងផងដែរពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ជាពិសេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាតិយើងមានឱកាសមាពេជ្រក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិមានកេរិ្ត៍ឈ្មោះល្បីល្បាញរន្ទីក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលជាពិេសសអត្រាភាពក្រីក្ររបស់ប្រពលរដ្ឋត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំដែលនេះជាមោទនៈភាពសម្រាប់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប។

បន្ទាប់ពីការពិនិត្យព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋ២៤០គ្រួសាររួមមក លោកក៏បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោជូនបងស្រីចៃថងដែលប្តីស្លាប់ក្នុងគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ផងដែរ៕ វុទ្ទឦសាន

face (2)

face (1)

face (3)

face (5)

face (4)


ចែករំលែក៖