ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុករថយន្តពេញទំហឹងខណៈរថយន្តបើកបរគ្មានការប្រុងប្រយ័ត្ន (មានវីដែអូ)

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថភ្លើង បុកជាមួយរថយន្តដឹកសីុម៉ង់ត៍របស់ក្រុមហ៊ុនចិន យ៉ាងកក្រើកតែមិនមានអ្នករងរបួសទេ ។

បើយោងតាមមន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា នៅព្រឹកមិញមានកើតករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថភ្លើងបុកឡានពោងដឹកសីុម៉ង់ត៍របស់ក្រុមហ៊ុនចិនរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C- 6994 តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ។

ក្រោយការកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីយករថយន្តចេញទីតាំងកើតហេតុនោះ៕ សណ្តោស

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1111693302186440/” width=”600″ height=”400″ onlyvideo=”1″]

 

IMG_3958

IMG_3957

IMG_3956


ចែករំលែក៖