ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់.កម៉ូតូ ម្ចាស់គេទាន់ចាប់វាយស្ទើរស្លាប់ស្ទើររស់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈចូលទៅលួចម៉ូតូមួយក្រឿងហើយត្រូវម្ចាស់គេទាន់ចាប់វាយ ស្ទើស្លាប់ស្ទើររស់ ទើបយកទៅប្រគល់ឲ្យសមត្ថកិចចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង២០នាទីយប់ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យមិនស្គាល់ឈ្មោះម្នាក់ មានអាយុជាង២០ឆ្នាំ ស្លៀកខោខ្លី អត់ពាក់អាវបានដើរតាមបណ្ដោយផ្លូវជាតិលេខ៥ តែម្នាក់ឯង។ ខណៈមកដល់ចំណុចកើតហេតុក៏បានចូលទៅលួចម៉ូតូសង់កូរ៉េរបស់បុរស អ្នករត់ម៉ូតូឌុប ដែលចតចោលនៅលើចិញ្ចើមផ្លូវ តែម្ចាស់ឃើញទាន់ ក៏ស្រែក បង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋននាំគ្នាមកចាប់វាយរហូតសល់ដង្ហើមចង្រិត រួចទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់ចំណុចកើតហេតុហើយដោយឃើញជនសង្ស័យរងរបួសធ្ងន់ពេក ក៏ហៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រង់ចាំដល់ជនសង្ស័យដឹងខ្លួន ទើបធ្វើការសាកសួរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕ ប្រាថ្នា

Untitled-1


ចែករំលែក៖