ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះនៅមាត់បឹងព្រៃរនាមស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅមាត់​ព្រៃរនាម ខាងត្បូងមាត់បឹងទន្ល​េសាប រាយ ការណ៍មកអាជ្ញាធរសមត្ថកិច្ចចុះទៅយក​​មករក្សាទុក ។

ហេតុការណ៍ប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅម្ដុំខាងជើងបឹងត្រីរៀល ស្ថិតក្នុងភូមិរបងរមាស ឃុំបឹងបង់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលមូលដ្ឋាននៅឃុំបឹងបត់ កណ្ដោលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើស្រែក្បែរតំបន់មាត់ព្រៃរនាមជាប់មាត់បឹងទន្លេសាបនិងដើរឃ្វាលគោក្របីត្រង់ចំណុចខាងលើ ដែលជាអតីតសមរភូមិក្ដៅបាន ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅមានគុណភាពក្នុងការបង្កឲ្យមនុស្សគ្រោះថ្នាក់ចំនួន ៥គ្រាប់ ជាប្រភេទគ្រាប់សេកាសេឡង់ ក៏ រាយការណ៍ជូនសមត្ថកិច្ចចុះទៅយកមក រក្សាទុកឲ្យមន្ត្រីស៊ីម៉ាក់បន្ត ។

សមត្ថកិច្ចសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាប់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមត្រូវរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលលោកអ្នកប៉ះពាល់វាដោយគ្មានជំនាញ ៕ ហេង នរិន្ទ្រ

ase (2)


ចែករំលែក៖