ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំមួយខ្សែរប្រវែងជាង១០គីឡូម៉ែត្រកំពុងរងការបំផ្លាញពីរថយន្តយីឌុបធំៗដឹកថ្មម៉ាបចេញពីក្រុមហ៊ុន (មានវីដេអូ)

ចែករំលែក៖

ខេត្តក្រចេះ៖ ផ្លូវលំមួយខ្សែរមានប្រវែងប្រមាណជាង១០គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៧ ត្រង់ចំនុចភ្នំព្រិច ចូលទៅក្រុមហ៊ុន វាយថ្មម៉ាប នៅចំនុចល្វៀងជ័យ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តយីឌុបធំៗ ដឹកថ្មម៉ាបចេញពីក្រុមហ៊ុន ។ ចំណែកពលរដ្ឋរស់នៅសងខាងផ្លូវលំមួយខ្សែរនេះបានស្នើរឱ្យក្រុមហ៊ុនត្រូវជួសជល់ផ្លូវមួយខ្សែរនេះឡើងវិញ ព្រោះផ្លូវនេះខូចដោយសាររថយន្តដឹកថ្មរបស់ក្រុមហ៊ុន ។

ពលរដ្ឋជាច្រើននាក់ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មករស់នៅទីនេះ តាំងពីមានផ្លូវល្អធ្វើដំណើរទៅមកស្រួលមិនមានជង្ហុកនិងភួក តែក្រោយពីមានក្រុមហ៊ុនវាយថ្មមកបោះទីតាំងនៅក្នុងមូលដ្ឋានពួកគាត់រស់នៅ នឹងបានដឹកជញ្ជូនថ្មម៉ាបតាមរថយន្តធំៗ ធ្វើឱ្យស្រុតខូចផ្លូវ បង្កឱ្យមានទឹកដក់ ជង្ហុកធំៗ ពិបាកក្នុងការធ្វើដំណើរទៅមករបស់អ្នកភូមិ ។

ពលរដ្ឋម្នាក់ឈ្មោះ ហែន អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល បាននិយាយថា ក្រុមហ៊ុនថ្មម៉ាប នៅតំបន់នេះមានច្រើនក្រុមហ៊ុនដែលបានមកបោះទីតាំង ធ្វើអាជីវកម្មនៅក្នុងឃុំស្វាយជ្រះនេះ ។ តែលោកស្គាល់ច្បាស់តែក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ឬទ្ឋី ដែលកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនថ្មសព្វថ្ងៃនេះ ។

លោកបន្តថា នៅក្នុងទីតាំងក្រុមហ៊ុនវាយថ្មនីមួយៗគឺពួកគេ បានប្រើរំសែវដើម្បីបំផ្ទុះបំបែកផ្ទាំងថ្មធំៗ ដែលគេហៅថាថ្មម៉ាប ដើម្បីដឹកជញ្ជូនតាមរថយន្តយីឌុបធំៗ ចេញពីតំបន់នេះ ចូលទៅក្នុងរោងចក្រកែច្នៃថ្មនៅក្នុងភូមិត្រពាំងស្រែឃុំ២ធ្នូស្រុកស្នួល ហើយបានបង្កឱ្យខូចផ្លូវក្នុងមូលដ្ឋានលោករស់នៅ។ជាងនេះទៀត លោកក៏បារម្មពីសុវត្ថភាពអ្នកធ្វើដំណើរតាមដងផ្លូវ ដោយសារតែរថយន្តដឹកថ្ម មិនបានចងរិតថ្មឱ្យបានត្រឹមត្រូវ ដោយខ្លាចធ្លាក់ថ្មត្រូវអ្នកធ្វើដំណើរ ចំណែកអ្នកបើកបររថយន្តវិញ បើកលឿន មានពេលខ្លះអ្នកដែលធ្វើចរាចរណ៍ច្រាសទិសគ្នា ពេលជួបក្រុមរថយន្តដឹកថ្មនេះ ជៀសរហូតធ្លាក់ផ្លូវចូលព្រៃក៏មាន ។

យ៉ាងណាក៏ដោយបើតាមការលើកឡើង ពីសំណាក់អាជ្ញាធរស្រុកស្នួលបាននិយាយថា លោកមិនមានតួលេខក្រុមហ៊ុនវាយថ្មនេះច្បាស់ទេ ព្រោះខាងក្រុមហ៊ុនគេមិនដែលសហការជាមួយខាងអាជ្ញាធរស្រុក តែបើតាមលោកដឹង មានក្រុមហ៊ុន ឬទ្ឋី ក្រានីត , ក្រុមហ៊ុន មឿងសុខ , ក្រុមហ៊ុន អេសៀរមេណីង , ក្រុមហ៊ុន ដាយណាម និងមានក្រុមហ៊ុន ២ទៅ៣ក្រុមហ៊ុនទៀត ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ តែលោកមិនស្គាល់ឈ្មោះក្រុមហ៊ុន ដោយសារតែក្រុមហ៊ុន គេមិនបានទំនាក់ទំនងជាមួយអាជ្ញាធរ ។

លោកត្អូញត្អែរថា ពេលខ្លះខាងអាជ្ញាធរចុះទៅធ្វើការនៅតាមក្រុមហ៊ុនតែទៅដល់ក្រុមហ៊ុនគេមិនឱ្យចូលក៏មាន ដូចនេះអាជ្ញាធរពិបាកធ្វើ់ការណាស់ ហើយភាគច្រើនខាងក្រុមហ៊ុនគគេអាងខ្នងបង្អែក គេទាក់ទងទៅខាងក្រសួងជំនាញតែម្តង ៕ កោះទ្រុង

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1114591528563284/” width=”600″ height=”400″ onlyvideo=”1″]

 

abc (2)

abc

abc (1)


ចែករំលែក៖