ព័ត៌មានទាន់ហេតុការណ៍៖

កំណត់បានទីតាំងបំណែកយន្តហោះ Egypt Air នៅដែនសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

បំណែកយន្តហោះ EgyptAir ដែលបានបាត់ខ្លួននៅដែនសមុទ្រមេឌីទែរ៉ាណេកាលពីខែមុនពេលនេះបានរកឃើញទីតាំង ហើយ។

តាមការប្រកាសរបស់ក្រុមស្រាវជ្រាវអេហ្ស៊ីបបានឲ្យដឹងថា តាមរយៈបំណែកយន្តហោះដែលបានរកឃើញនោះយើង បានកំណត់ទីតាំងបានហើយ ក្រោយពេលដែលនាវាមុជទឹកជ្រៅបញ្ជូនរូបភាពដំបូងបង្អស់ស្តីពីយន្តហោះខាងលើ។

គណៈកម្មាធិការស្រាវជ្រាវរបស់ អេ ហ្ស៊ីបបានឲ្យដឹងថា ក្រុមអ្នកឯកទេសនឹង គូរឡើងវិញនូវទីតាំងយន្តហោះបាតខ្លួននោះដើម្បីទៅស្រង់ឡើងមក។ កាលពីដើម ខែមិថុនា ក្រុមរុករកក៏បានរកឃើញសញ្ញាប្រអប់ខ្មៅនៅបាត់សមុទ្រមេឌីទែរ៉ាណេ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា សញ្ញា ប្រអប់ខ្មៅនោះ នឹងត្រូវបាត់នៅថ្ងៃទី២៤ ខែមិថុនា នេះប្រសិនបើមិនទាន់រកឃើញនិងស្រង់ឡើងនោះ។

មូលហេតុបណ្តាលឲ្យយន្តហោះដឹកអ្នក ដំណើរខាងលើជួបគ្រោះថ្នាក់នៅមិនទាន់ដឹងនៅឡើយ តើអាចបណ្តាលមកពីការ វាយប្រហារភេរវកម្មឬជួបឧបទ្ទវហេតុអ្វី ផ្សេង។ គ្រប់យ៉ាងរង់ចាំការស្រងប្រអប់ ខ្មៅ។ ក្រុមអ្នកវិភាគបញ្ជាក់ថា អាចបណ្តាល មកពីកំហុសបច្ចេកទេសក៏ថាបាន។ តាម ក្រុមអ្នកស្រាវជ្រាវយន្តហោះនៅបានកាច់ស្លាប៩០ដឺក្រេទៅខាងឆ្វេងរួចកាច់ត្រឡប់ មកវិញ៣៦០ដឺក្រេទៅខាងស្តាំទម្លាក់ខ្លួនពីកម្ពស់១១.៣០០ម៉ែត្រចុះមកដល់ ៤.៦០០មែ៉ត្រ ហើយបន្តធ្លាក់ចុះ៣០០ ម៉ែត្រទៀតមុនពេលបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។

នៅលើយន្តហោះនោះមានអ្នកដំណើរ៦៦នាក់ ហោះហើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីប។ យន្តហោះ ខាងលើបានបាត់ខ្លួនពេលហោះហើរចូលដល់ដែនអាកាសប្រទេសអេហ្ស៊ីប។តាមការសន្និដ្ឋានយន្តហោះខាងលើមិនអាច ប្រកាសអាសន្នទាន់ពេលក៏បាត់ខ្លួនតែម្តង៕ ម៉ែវ សាធី

aeee


ចែករំលែក៖