ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន ទទួលស្គាល់សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចតែមួយគត់លើពិភពលោក

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ីគោរពអាមេរិកគឺជា ប្រទេសមហាអំណាចទីមួយនៅលើពិភព លោក។ នេះគឺជាលើកទីមួយហើយដែលប្រធានាធិបតីពូទីនបានបញ្ជាក់ដូច្នេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធា នាធិបតីពូទីនមានប្រសាសន៍ថា រុស្ស៊ីបានគោរពអាមេរិកគឺជាប្រទេសមហាអំណាចតែមួយគត់របស់ពិភពលោក ប៉ុន្តែទីក្រុង មូស្គូនឹងមិនទទួលស្គាល់ពីការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោន ចូលផ្ទៃក្នុងរបស់ រុស្ស៊ីនោះឡើយ។

លោក ពូទីន បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចក្នុងទីក្រុង St Petersburg កាលពីថ្ងៃទី១៧ ខែមិថុនាថា «អាមេរិក ជាប្រទេសមហាអំណាច ហើយពេលនេះ អាចនិយាយបានថា មហាអំណាចតែមួយ គត់លើលោក។ យើងបានទទួលស្គាល់ រឿងនោះ ហើយយើងចង់ធ្វើការជាមួយ អាមេរិក»។ លោក ពូទីន បញ្ជាក់ទៀតថា ពិភពលោកក្នុងនោះមានរុស្ស៊ីត្រូវការ អាមេរិកខ្លាំងក្លា។ ប៉ុន្តែរុស្ស៊ីមិនចង់ឲ្យ អាមេរិកជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ីនោះឡើយ ឬក៏រារាំងអឺរ៉ុប និងប្រទេសដទៃទៀតមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ ជាមួយរុស្ស៊ី។

លោក ពូទីន បន្តទៀតថា បណ្តាក្រុម ហ៊ុនអាមេរិកក៏ទទួលរងការខាតបង់មិន តិចឡើយពីច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដោយសារតែទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មមកលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះអឺរ៉ុបផ្ទាល់ក៏ត្រូវរងការខាតបង់ជាច្រើនផងដែរ។

អាមេរិកនិងអឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីកាលពីឆ្នាំ២០១៤មក ក្រោយពេលដែលរុស្ស៊ីដាក់បញ្ចូលគ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្នុង ពេលដែលទំនាក់ទំនងប្រទេសទាំងពីរស្ថិត ក្នុងភាពតានតឹងបំផុតជុំវិញវិបត្តិនៅក្នុង ប្រទេសអ៊ុយក្រែននិងស៊ីរី។

កាលពីថ្ងៃទី១៦ ខែមិថុនា មន្ទីរបញ្ច កោណបានបញ្ជាក់ថា រុស្ស៊ីបានបើកការ វាយប្រហារតាមដែនអាកាសទៅលើក្រុមប្រឆាំងរបស់ស៊ីរីដែលមានការគាំទ្រពីអាមេ រិក។ ការវាយប្រហារទៅលើក្រុមបះបោរស៊ីរី មិនខុសអ្វីពីការវាយប្រហារទៅលើអាមេរិក នោះឡើយ។

នេះជាការបន្ទន់ឥរិយាបថដ៏កម្រមួយ របស់រុស្ស៊ីទៅលើអាមេរិកដែលពីមុនមិន ដែលមានបែបនេះឡើយ។ ទាំងនោះជា លទ្ធផលនៃការដាក់ទណ្ឌកម្មរបស់អាមេ រិកដែលធ្វើឲ្យរុស្ស៊ីត្រូវខាតបង់យ៉ាងពិតប្រាកដ។ មេដឹកនាំរុស្ស៊ីបានដឹងយ៉ាងច្បាស់ ថា ប្រសិនបើទុកឲ្យស្ថានភាពអូសបន្លាយបែបនេះនោះរុស្ស៊ីមិនខុសអ្វីពីគុយបា និង អុីរ៉ង់នាពេលកន្លងមកឡើយ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការណ៍ ដែលអាមេរិកលុបទណ្ឌកម្មទៅលើប្រទេស អីុរ៉ង់ប្រទេសគុយបា គឺអាចជំនួសរុស្ស៊ីបានទាំងនោះហើយទើបអាមេរិកដាក់ទណ្ឌកម្មទៅលើរុស្ស៊ីយ៉ាងពេញទំហឹងដើម្បីកុំឲ្យ ប្រទេសនេះចេះតែរឹងរូសមិនស្តាប់មហា អំណាចគ្រប់គ្រងពិភពលោកនោះ។

មេដឹកនាំរុស្ស៊ីសង្ឃឹមថា ក្រោយការបោះ ឆ្នោតនៅអាមេរិកគោលនយោបាយរបស់អាមេរិកចំពោះរុស្ស៊ីនឹងមានការផ្លាស់ប្តូរ។

កាលពីថ្ងៃទី១៧ ខែមិថុនា ប្រធានាធិប តី ពូទីន បានបញ្ជាក់នៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកនៅទីក្រុង St Petersburg ថា រុស្ស៊ីនឹងសហការជាមួយអាមេរិកបើទោះ អ្នកណាក្លាយជាប្រធានាធិបតីក៏ដោយ។

លោក ពូទីន បញ្ជាក់ថា ពិភពលោក កំពុងឆ្លងកាត់នូវដំណាក់កាលផ្លាស់ប្តូរជាទ្រងទ្រាយធំអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូល។ លោកពូទីនបន្តទៀតថា «វេទិ កាសេដ្ឋកិច្ចគឺជាទីកន្លែងដែលយើងពិភាក្សា គ្នាទាំងបញ្ហាយុទ្ធសាស្ត្រសេដ្ឋកិច្ចជាដើម។ ការពិភាក្សាបែបនេះមានអត្ថន័យយ៉ាង ធំធេងក្នុងពេលដែលពិភពលោកកំពុង ប្រឈមនឹងដំណាក់កាលផ្លាស់ប្តូរ។

ការបន្ទន់ឥរិយាបថរបស់រុស្ស៊ីកើតឡើង ចំពេលដែលអឺរ៉ុបបានសម្រេចពន្យារពេលដាក់ទណ្ឌកម្មបន្ថែមមួយឆ្នាំទៀតអាចធ្វើ ឲ្យរុស្ស៊ីកាន់តែជួបវិបត្តិខ្លាំងជាងនេះ។

រុស្ស៊ីបានដឹងយ៉ាងច្បាស់ថា មិនអាច ប្រជែងជាមួយអាមេរិកនៅលើឆាកអន្តរជាតិ បានឡើយ ទាំងនោះហើយទើបរុស្ស៊ីត្រូវតែបន្ទន់ឥរិយាបថបើចង់បានសុខសាន្តដូច កាលពីមុន។

កិច្ចព្រមព្រៀងបរមាណូអុីរ៉ង់បានធ្វើ ឱ្យទំនាក់ទំនងអាមរិក អុីរ៉ង់ និងអឺរ៉ុបកាន់ តែប្រសើរឡើង ហើយពេលនេះរុស្ស៊ីកំពុង បរាជ័យយ៉ាងធ្ងន់បំផុតដោយនឹកស្មានមិន ដល់។ កន្លងមកអឺរ៉ុបអាស្រ័យស្ទើរ តែទាំងស្រុងទៅលើថាមពលនាំចូលពីរុស្ស៊ីតែ ពេលនេះអឺរ៉ុបអស់កង្វល់ ហើយដោយ សារមានអុីរ៉ង់ជាអ្នកផ្គត់ផ្គង់ជំនួសរុស្ស៊ី។ សកម្មភាពខាងលើជាកាដូនយោបាយដ៏ឈ្លាសវៃរបស់អាមេរិកជូនដល់សម្ពន្ធមិត្ដ អឺរ៉ុបដែលបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។

នៅពេលនេះរុស្ស៊ីមិនអាចដាក់គំនាប ទៅលើប្រទេសអឺរ៉ុបតាមរយៈឧស្ម័នហ្គាស ទៀតឡើយដោយអឺរ៉ុបមានអ្នកផ្គត់ផ្គង់ថ្មី ជំនួសទាំងស្រុង។ តាមគម្រោងបំពង់បង្ហូរ ឧស្ម័នហ្គាសដែលមានឈ្មោះថា ដំណើរ ឆ្ពោះទៅភាគខាងត្បូងដោយបានហូរឆ្លង កាត់ប្រទេសទួរគី។ នៅក្នុងឆ្នាំ២០១៩ អឺរ៉ុបនឹងចាប់ផ្ដើមផ្គត់ផ្គង់ទៅឱ្យប្រទេស ប៊ុលហ្គារី និងក្រិកប្រមាណ១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។

រដ្ឋមន្ដ្រីក្រសួងការបរទេសអុីរ៉ង់លោក Mohammad Javad Zarif ធ្លាប់បាន ប្រកាសថា អុីរ៉ង់នឹងផ្គត់ផ្គង់ឧស្ម័នហ្គាស ទាំងស្រុងទៅឱ្យប្រទេសក្នុងតំបន់អឺរ៉ុប បើទោះបីអុីរ៉ង់គ្មានបំណងជំនួសតំណែងរុស្ស៊ីក៏អុីរ៉ង់ត្រូវតែធ្វើដើម្បីសេដ្ឋកិច្ចល្អប្រសើរ របស់ខ្លួន។ កាលពីឆ្នាំ២០១៤ ប្រធានា ធិបតីអុីរ៉ង់ លោក Hassan Rouhani បាន ប្រកាសថា មិនទាន់គិតដល់ទីផ្សារនៅតំបន់ អឺរ៉ុបនៅឡើយ ដោយសារតែមានការរារាំងជុំវិញកម្មវិធីបរមាណូ និងការដាក់ទណ្ឌ កម្មពីលោកខាងលិច។

នៅក្នុងស្ថានភាពបច្ចុប្បន្ន ខណៈដែលទណ្ឌកម្មបានលុបចោលទាំងស្រុងនោះ អុីរ៉ង់នឹងមានសិទ្ធិពេញលេញក្នុងការនាំ ចេញប្រេងទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុប។ កន្លងមករដ្ឋមន្ដ្រីក្រសួងថាមពលអុីរ៉ង់ លោក Alexandr Novak ប្រកាសថា កិច្ចព្រមព្រៀងឧស្ម័នជាមួយអ៊ុយក្រែននឹង មិនបន្ដទៀតឡើយក្រោយ ឆ្នាំ២០១៩។ ប៉ុន្ដែអ្វីដែលអឺរ៉ុបបានធ្វើនាពេលនេះគឺកំពុង តែសាងសង់បំពង់បង្ហូរពីប្រទេសអុីរ៉ង់ដោយ នៅឆ្នាំដូចគ្នានោះរុស្ស៊ីឈប់តែអុីរ៉ង់ចាប់ ផ្ដើមដំណើរការ។

តាមប្រសាសន៍របស់លោកស្រី Judy Dempsey អ្នកឯកទេសវិភាគនៅមជ្ឈ មណ្ឌល Carnegie បញ្ជាក់ថា អុីរ៉ង់ត្រូវការ ប្រាក់វិនិយោគជាច្រើន និងត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ចំណែកអឺរ៉ុប ក៏មានបំណងចូលរួមជាមួយអុីរ៉ង់ដើម្បីទទួល បានផលប្រយោជន៍រៀងៗខ្លួន ៕ ម៉ែវ សាធី

1018762719


ចែករំលែក៖