ព័ត៌មានទាន់ហេតុការណ៍៖

លំហូរនៃអ្នកវិនិយោគបរទេសមកកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា លំហូរនៃអ្នកវិនិយោគ បរទេសមកកម្ពុជាកំពុងកើនឡើងយ៉ាង គំហុកនៅក្នុងឆ្នាំ២០១៥-២០១៦នេះ ដែល បានចូលមកវិនិយោគលើគ្រប់វិស័យ។

ថ្លែងក្នុងពិធីសម្ពោធសារធាតុប្រេងរំអិលថ្មី Techron និងខួប២០នៃប្រេងឥន្ធនៈ Caltex ក្នុងការបើកអាជីវកម្មនៅលើទីផ្សារកម្ពុជាកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានមានប្រសាសន៍ថា លំហូរចូលនៃការវិនិយោគលើគ្រប់វិស័យពី សំណាក់វិនិយោគិនជាតិ និងអន្ដរជាតិបានរួមចំណែកយ៉ាងធំធេងទៅលើកំណើន សេដ្ឋកិច្ចកម្ពុជា ពិសេសអ្នកវិនិយោគអន្ដរជាតិមានការកើនឡើងយ៉ាងគំហុកដោយសារតែការផ្ដល់នូវទំនុកចិត្ដ និងស្ថិរភាព នយោបាយសម្រាប់ការពារដល់វិនិយោគិន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា លំហូរទុនវិនិយោគអន្ដរជាតិប្រមាណជាង ១.៤០០លានដុល្លារអាមេរិកក្នុង ឆ្នាំ ២០១២ ហើយកើនឡើងជិត១.៧៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥ ដោយសារកំណើនលូតលាស់សេដ្ឋកិច្ចនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារអ្នកវិនិយោគនៅកម្ពុជា។

លោកបានលើកឡើងថា ការបង្ហាញ វត្ដមានផលិតផលថ្មីបន្ថែមរបស់ក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិចដែលជាក្រុមហ៊ុន របស់សហរដ្ឋអាមេរិកនៅកម្ពុជាវានឹង បង្កើននូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជួយសន្សំសំចៃថាមពលរបស់ប្រជា ជនជាអ្នកប្រើប្រាស់យានយន្ដ ពិសេសរួម ចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រេង ឥន្ធនៈនិងបានផ្ដល់ការងារធ្វើដល់ប្រជាជន កម្ពុជាកាន់តែច្រើនថែមទៀត។

លោក Shahid Ahmed អគ្គនាយកក្រុម ហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជាបានឱ្យដឹងថា ការបង្ហាញ សារធាតុរំអិលថ្មីដោយបន្ថែមបច្ចេកវិទ្យា Clean & Glide Technology នេះដើម្បីផ្ដល់ នូវទំនុកចិត្ដដល់អ្នកប្រើប្រាស់យានយន្ដ ក្នុងការជួយសម្អាតនិងការពារផ្ទៃលោហៈ នៅក្នុងម៉ាស៊ីន ក្នុងការកាត់បន្ថយការកកិត និងភាពសឹករេចរឹលនៅក្នុងម៉ាស៊ីន។

លោកបានបន្ដថា បច្ចេកវិទ្យាថ្មីនេះ នឹងជួយបង្កើនការពារដល់ម៉ាស៊ីនយានយន្ដ សន្សំសំចៃប្រេងបង្កើនថាមពលជាអតិបរមាពេលបន្ដប្រើប្រាស់កាន់តែយូរដែល ផ្ដល់នូវបទពិសោធន៍ នៃការបើកបរគួរជា ទីទុកចិត្ដ ពិសេសជួយជំរុញដល់ការអភិវឌ្ឍថ្មីនៃរូបមន្ដប្រេងឥន្ធនៈTechron។

សូមបញ្ជាក់ថា យោងតាមលទ្ធផលការ ពិសោធន៍បានបង្ហាញថា ការរកឃើញរូប មន្ដប្រេងរំអិលថ្មីលំដាប់ផ្កាយ៥របស់ Caltex ជាមួយបច្ចេកវិទ្យា Clean & Glide Technology ថ្មី អាចកាត់បន្ថយភាពសឹក រេចរឹលបាន៣៨ភាគរយនិងការកកិត៤១ភាគរយជាមធ្យមបើប្រៀបធៀបទៅនឹង ការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិកខាងត្បូង។ ចំណែកការបង្កើតភាពរំអិលរបស់ Tech ron នៅក្នុងប្រេងរំអិលបានបង្ហាញថា ប្រសិទ្ធភាពនៃ បច្ចេកវិទ្យា Clean & Glide Technology ថ្មីជួយបង្កើនប្រសិទ្ធភាព ប្រេងឥន្ធនៈរហូតដល់៣ភាគរយ ៕ ហេង សូរិយា


ចែករំលែក៖