ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបែកកង់ក្រឡាប់ខ្ជាក់ចេញសុទ្ធតែស្រា SPY សង្ស័យគេចពន្ធ

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តយីឌុប១គ្រឿងពាក់ស្លាកលេខកំពង់ធំ ៣A០៨៧១បានក្រឡាប់ផ្ងារជើងលើទ្រូងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយខ្ជាក់ចេញសុទ្ធតែស្រា SPY ដបតូច ដែលស្រានោះ ត្រូវគេដាក់ការសង្ស័យជាស្រាគេចពន្ធខុសច្បាប់ ហើយត្រូវបានឈ្មួញនាំចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង កើតឡើងកាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ។

ឧបទ្ទវហេតុរថយន្តក្រឡាប់ផ្ញារជើងខាងលើត្រូវបាន លោកអធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា គ្មានបង្កគ្រោះថ្នាក់ប៉ះពាល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ គ្រាន់តែស្រា SPY ដឹកលើរថយន្តដែលមានចំនួនរាប់ពាន់កេះខ្ទាតរាយពេញចិញ្ចើមថ្នល់ជាតិ ។

សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តរងការក្រឡាប់ខ្លួនឯងធ្វើដំណើរក្នុងទិសដៅ ចេញព្រំដែនកម្ពុជា -ថៃគេមិនដឹងរថយន្តដឹកស្រា SPY ចេញតាមច្រកណាមួយ ក្នុងចំណោមច្រកតំបន់ និងច្រកអន្តរជាតិទាំង៤ ក្នុងខេត្តបាត់ដំបង ។ លុះរថយន្តបើកបរល្បឿនលឿនគេសង្ស័យរថយន្តបែកកង់ក្រោយបណ្តាលឱ្យរេចង្កូត ក្រឡាប់ផ្ញារជើងតែម្តង ។

ក្រោយពីកើតហេតុអ្នកយកព័ត៌មាន បានចុះទៅដល់ទីកន្លែងកើតហេតុ ហើយសាកសួរម្ចាស់ទំនិញថាស្រានោះដឹកចេញពីច្រកណាមួយ នាំចូលមានច្បាប់ទម្លាប់រឺអត់ បែរជាម្ចាស់ទំនិញឆ្លើយថា គេមិនដឹងទេ ។ គេមនដឹងថា ម្ចាស់ទំនិញមានឈ្មោះអ្វីនោះទេ ប៉ុន្តែគេឃើញមានជិះរថយន្តឡើងគ្រីស័រស្លាក ខម ១គ្រឿង ត្រូវបានគេជិះទៅបញ្ជាឱ្យកម្មករសាងទំនិញពីរថយន្តក្រឡាប់ម ករថយន្តមួយផ្សេងទៀត គេសង្ស័យឈ្មួញជាយោធា ។

សូមបញ្ជាក់ថា ការរកស៊ីអំពើគេចពន្ធធ្វើឡើង ពីសំណាក់ក្រុមឈ្មួញដឹករថយន្តធុនធំៗ តាមច្រកអន្តរជាតិ ត្រូវគេរាយការណ៍ឱ្យដឹងថា បានកើតឡើងជាញឹកញាប់ បង្កឱ្យមានការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ គ្រាដែលសកម្មភាពរថយន្តដឹកទំនិញ ចេញតាមច្រកអន្តរជាតិត្រូវគេមើលឃើញថា បានធ្វើឡើងភាគច្រើននៅពេល យប់តែប៉ុណ្ណោះ គឺគេសង្ស័យដើម្បីគេចពីក្រសែភ្នែកមហាជន ៕ សំ វិច្ឆិកា

4

3

2

1


ចែករំលែក៖