ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ១២៥ពន្លះជាមួយរថយន្តក្រុមហ៊ុនអេនើរជីដ្យាយអិន និងត្រេឌីង ស្លាប់ម្នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ពេលត្រូវបានបញ្ជូនមកកាន់មន្ទីពទ្យបង្អែកខេត្តដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងបើកបរម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកជាមួយរថយន្តបញ្រ្ចាស់ទិសគ្នាលើកំណាត់ផ្លូវជាតិលេខ១វេលាម៉ោង៤និង២០នាទីេសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦ចន្លោះគីឡូម៉ែត្រ១៣៣និង១៣៤ ស្ថិតនៅភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនរងគ្រោះមានឈ្មោះសឿង ចំរើន ភេទ អាយុ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀងខណះបើកបរម៉ូតូម៉ាក ហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H៣៧៤៧ ខូចខាតទាំងស្រុង។

ចំពោះអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយពេលកើតហេតុដោយឃើញស្ថានភាពមិនស្រួល ក៏បើកទ្វារថយន្តគេចខ្លួនបាត់តែម្ដងបន្សល់តែរថយន្តម៉ាក Daewoo ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ៣B៨៧៥៨ជារបស់ក្រុមហ៊ុនអេនើរជីដ្យាយអិននិងត្រេឌីងនៅនិងកន្លែង។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគឃើញបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ស្របពេលនោះបានបើកវ៉ានិងរថយន្តនៅពីមុខមិនផុតក៏បុកនិងរថយន្តដែលបើកបញ្រ្ចាស់ទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋនាំគ្នាចេញមកជួយសងគ្រោះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៏ដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យខេត្តប៉ុន្តែអកុសសដោយមុខរបួសធ្ងន់ធ្ងរពេកក៏ស្លាប់បាត់ទៅ។សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអ្វើការវាស់វែង និងអូសមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចនគរាបាលបានបន្ថែមទៀតថា មូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ ម៉ូតូបើកជែងក្នុងស្ថានភាព គ្រោះថ្នាក់ ៕ យឹម សុថាន

sse (9)

sse (8)

sse (7)

sse (6)

sse (5)

sse (4)

sse (3)

sse (2)

sse (1)


ចែករំលែក៖