ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងបង្ហាញខ្លួនភ្លាមៗក្រោយបែកធ្លាយពាក្យចរចាមអារ៉ាមថាត្រូវគេលួចធ្វើឃាត

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងបង្ហាញខ្លួនជាសាធារណៈក្នុងពិធីដង្ហែក្បួនព្យុហយាត្រា អបអរខួបលើកទី៧០ របស់អតីតមេដឹកនាំគីម ជុងអ៊ីល កាលពីថ្ងៃទី១៦ ខែមិថុនា ក្រោយពេល មានពាក្យចរចាមអារ៉ាមថា លោកត្រូវគេលួចធ្វើឃាត នៅមុននេះមួយថ្ងៃ ។

ដើម្បីបញ្ចប់ការមន្ទិលសង្ស័យ មេដឹកនាំ គីម ជុងអ៊ុនបានបង្ហាញវត្តមានជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធឪពុក គីម ជុងអ៊ីល ។

កាលពីថ្ងៃទី១០ ខែមិថុនា នៅលើបណ្តាញសង្គមក្នុងប្រទេសចិន បានផ្សព្វផ្សាយព័ត៌មានចរចាមអារ៉ាមថា លោកគីម ជុងអ៊ុន រងការធ្វើឃាត ពេលទៅទស្សនកិច្ចស្ថានទូតកូរ៉េខាងជើងនៅក្នុងប្រទេសចិន ។

អ្វីដែលបានផ្សព្វផ្សាយកន្លងមក គឺជាពាក្យចរចាមអារ៉ាមតាមបណ្តាញសង្គម របស់បុគ្គលមួយចំនួនដើម្បីទាក់ទាញអ្នកទស្សនាចូលទៅកាន់ផេករបស់ខ្លួនតែប៉ុណ្ណោះ មិនមែនជាការពិតឡើយ ៕ ម៉ែវ សាធី

PA-26291485


ចែករំលែក៖