ព័ត៌មានទាន់ហេតុការណ៍៖

កសិករឥណ្ឌាជាង១៧.០០០នាក់ធ្វើអត្ដឃាតក្នុង១ឆ្នាំ

ចែករំលែក៖

តាមទីភ្នាក់ងារព័ត៌មាន AFP បាន ប្រកាសឱ្យដឹងថា តាមតួលេខរបស់រដ្ឋា ភិបាលឥណ្ឌាដែលទើបតែប្រកាសនាពេល កន្លងមកថ្មីៗបានបង្ហាញឱ្យឃើញថា មាន ប្រជាកសិកររហូតដល់ជាង១៧.០០០ នាក់បានធ្វើអត្ដឃាតក្នុង១ឆ្នាំៗ គឺកើនឡើង ៧ភាគរយបើប្រៀបធៀបឆ្នាំកន្លងមក ។

តាមអង្គការស្រាវជ្រាវដែលមានឈ្មោះថា “ហេតុការណ៍ស្លាប់ដោយធ្វើអត្ដឃាតនិងគ្រោះថ្នាក់របស់ក្រសួងស៊ើបអង្កេត អំពីអ្នកទោសជាតិ (NCRB) បង្ហាញឱ្យ ឃើញថា ការធ្វើអត្ដឃាតមានការកើន ឡើងខ្ពស់ក្នុងនោះប្រជាជនដែលរស់នៅ ក្នុងរដ្ឋ Maharashtra , Karnataka និង Andhra Pradesh មានអ្នកធ្វើអត្ដឃាត ច្រើនជាងគេបំផុត។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដា រដ្ឋភាគខាងលិចនិងភាគខាងត្បូងមានជីវ ភាពរស់នៅកាន់តែយ៉ាប់យ៉ឺនធ្វើឱ្យពួកគេ ជំពាក់បំណុលកាន់តែច្រើនឡើងៗក្រោយ ពេលផលដំណាំស្រែចម្ការខូចខាតមិនអាច ប្រមូលផលបាន។ គ្រោះរាំងស្ងួតក្នុង ប្រវត្ដិសាស្ដ្ររយៈពេល៣៧ឆ្នាំធ្វើឱ្យស្រែ ចម្ការហួតហែងមិនអាចប្រកបរបរស្រែ ចម្ការបាន ហើយពលរដ្ឋ ភាគច្រើនអាស្រ័យទៅនឹងផលដំណាំដើម្បីចិញ្ចឹមជីវិត។

ទោះបីសេដ្ឋកិច្ចនៅតាមទីក្រុងមាន ការអភិវឌ្ឍរីកចម្រើន ប៉ុន្ដែពលរដ្ឋឥណ្ឌា ២នាក់ក្នុងចំណោម៣នាក់ រស់នៅនិងធ្វើ ការនៅតាមជនបទដោយមានប្រាក់កម្រៃ តិចតួច។ ប្រជាកសិករឥណ្ឌា១៥០.០០០ នាក់ធ្វើអត្ដឃាតរយៈពេល១០ឆ្នាំកន្លងមកនេះ។

ពលរដ្ឋធ្វើអត្ដឃាតដោយសារប្រាក់ បំណុលបានក្លាយជាប្រធានបទដ៏សំខាន់ របស់ខ្សែភាពយន្ដ Bollywood ដ៏ល្បីល្បាញ មានចំណងជើងថា “Peepli Live” ។ ខ្សែភាពយន្ដនោះនិយាយអំពីកសិករក្រីក្រ២ រូបត្រូវបាត់បង់ដីធ្លីស្រែចម្ការដោយប្រាក់ បំណុលដែលគ្មានសមត្ថភាពសងបាន ព្រោះតែគ្រោះរាំងស្ងួត ហើយមានមនុស្សម្នាក់បម្រុងធ្វើអត្ដឃាតដើម្បីគ្រួសារទទួល បានប្រាក់សំណង។

តាមតួលេខដែលបានស្រាវជ្រាវបង្ហាញ ឱ្យឃើញថា ក្នុងមួយឆ្នាំៗ មានអ្នកធ្វើអត្ដឃាតរហូតដល់១២៧.១៥១នាក់ ក្នុងនោះ មាន១២៥.០០០នាក់ ស្លាប់នៅតាមដងផ្លូវ ដែលមានគ្រោះថ្នាក់។ ក្នុង១ថ្ងៃៗឥណ្ឌា មានអ្នកស្លាប់ប្រមាណ៣៥០នាក់។

គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្សកើនឡើងរហូតដល់៣០ភាគរយ ខណៈដែលរថយន្ដដឹកជញ្ជូនកើនឡើង រហូតដល់៣០ភាគរយផងដែរនោះ ។

តាមការស្រាវជ្រាវមួយដែលបានផ្សព្វផ្សាយនៅលើទស្សនាវដ្ដី “The Lancet” របស់អង់គ្លេសកាលពីសបា្ដហ៍មុនបង្ហាញ ឱ្យឃើញថា សេដ្ឋកិច្ចរីកចម្រើនក៏ជាមូល ហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើនឡើងខ្ពស់ផងដែរ ដូចជាបើកបរលឿនដោយមិន យកចិត្ដទុកដាក់លើសុវត្ថិភាពជាចម្បង។

តាមតួលេខក្នុងមួយឆ្នាំមានអ្នកស្លាប់ដោយសារការអត់ឃ្លាន១៧៥នាក់ ស្លាប់ ដោយការវាយប្រហារគ្រាប់បែក២៦១ នាក់ ស្លាប់ដោយលង់ទឹក២៥.៩១១នាក់ ស្លាប់ដោយត្រូវអគ្គិសនីឆក់៨.៥៣៩នាក់ស្លាប់ដោយពោះចឹក៨.០០០នាក់ ៕ ម៉ែវ សាធី

In this photograph taken on March 25, 2015, neighbours and family members of deceased farmer Nityagopal Barman (43) stand around his body after he commited suicide at his home in Dhupguri village, in the Jalpaiguri district of West Bengal state. Family members found the body of Barman, who commited suicide, hanging on a tree at his home. Farmers in different parts of Bengal committed suicide after being unable to repay his agricultural loans despite a bumper crop, taking the toll in the state to eight. AFP PHOTO / AFP / STR


ចែករំលែក៖