ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់ជិះម៉ូតូដេញតាមកាក់ពីមុខរថយន្តសណ្ដោងបណ្តាលឲ្យកិនបែកក្បាលស្លាប់ម្នាក់ រងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស២នាក់ ត្រូវគេស្គាល់ថា ជាអ្នកយកភាសុីនៅចំណតរថយន្តដីក្រហម ប៉ៃលិន បានស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ ខណៈពួកគេឃើញរថយន្តសណ្ដោងរ៉ឺម៉កបើកមិនឈប់ ដើម្បីចូលបង់បេន ហើយរថយន្តនោះបន្ថែមល្បឿនលឿនស្រាប់តែបុគ្គលឹកប្រចាំការនៅទីនោះក៏ជួលម៉ូតូឌុបជិះដេញតាមរថយន្តឱ្យឈប់បង់ភាសុី តែរថយន្តមិនឈប់ ជិះម៉ូតូដល់មុខរថយន្តស្រាប់តែរថយន្តគៀរដួលកិនបែកក្បាល់ស្លាប់ម្នាក់រងរបួសស្រាលម្នាក់ ។ក្រោយមកមានរងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកដាក់សពនៅវត្តកោងកាង រីឯអ្នករងរបួសម្នាក់ទៀតចូលពេទ្យខេត្តប៉ៃលិន។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះ មាស រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកយកភាសុីរស់នៅភូមិដីក្រហម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសស្រាល និងឈ្មោះ ប្រាក់ សៀងហំ ភេទប្រុស អាយុ២៤ឆ្នាំ អ្នកយកភាសុ ីរស់នៅជាមួយគ្នា ត្រូវរថយន្តគៀរកិនស្លាប់នៅនឹងកន្លែងកើតហេតុ ជិះម៉ូតូម៉ាក ណៃហត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១DD៤០៣០ ខូចខាតយ៉ាងដំណំ ចំណែកអ្នកបើករថយន្តសណ្ដោងឈ្មោះ ថា ណម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅប្រទេសថៃ បើកបររថយន្តម៉ាក HlNO ពណ៌ ស ពាក់ស្លាកលេខTHAl LAND ៧២១១៩៧ បើកបរក្នុងទិសដៅពីលិច បត់ទៅទិសខាងត្បូង ស្របពេលនោះ ម៉ូតូអ្នកទារភាស៊ីមកពីក្រោយជែងទៅពីមុខរថយន្ត ដើម្បីឲ្យឈប់ បង់លុយភាសុី តែត្រូវរថយន្តកៀរម៉ូតូ និងមនុស្សដួលកិនអ្នកជិះពីក្រោយបែកក្បាលស្លាប់ ។ រីឯអ្នកបើកម៉ូតូរងរបួសស្រាល។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ សាកសពត្រូវបានដឹកយកទៅដំកល់ទុកនៅវត្តកោងកាង ហើយសាច់ញាតិសាកសពបញ្ជូនបន្តទៅស្រុកកំណើតខេត្តពោធិ័សាត់។

រីឯអ្នកបើកបររថយន្តបង្កត្រូវឃាត់ខ្លួន ហើយយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិន រង់ចាំដោះស្រាយតាមច្បាប់ ៕ សារ៉េត

ses (2)

ses (3)

ses (4)

ses (5)

ses (6)


ចែករំលែក៖